នាថ្ងៃមង្គលការក្មួយប្រុសប្រធានបន្តវេនរបស់ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ លើទឹកដីអឺរ៉ុប កាលពីសប្ដាប៍មុន ក្រុមគ្រួសាររបស់អ្នកឧកញ៉ា លាង ម៉េង ក៏បានចូលរួមឲ្យពរជ័យដល់គូស្វាមីភរិយាថ្មីថ្មោងដែរ។ សមាជិកគ្រួសារអ្នកឧកញ៉ា លាង ម៉េង មានលោក ភរិយាគឺលោកស្រី គឹម ចាន់ណា, កូនប្រុស អ៊ឹង ឬទ្ធី និងភរិយា ផន សុផានីសា, កូនស្រី អ៊ឹង វត្តី ហៅ Marshell និងគូដណ្ដឹង ស៊ី ហ៊ួតកុក, កូនប្រុស អ៊ឹង ប្រីយ៉ាន និងកូនស្រីពៅ អ៊ឹង វីនីកា។
ក្រឡេកទៅមើល Fashion សុភាពនារីទាំង ៤ រូបនៃគ្រួសារអ្នកឧកញ៉ា លាង ម៉េង ពិតជាស្រស់ស្អាតសមនឹងរូបសម្បត្តិម្នាក់ៗ។ ក្នុងនោះបើនិយាយចាប់តាំងពីលោកស្រី គឹម ចាន់ណា ជាម្ដាយបានរៀបចំសម្លៀកបំបាក់បានយ៉ាងអស្ចារ្យ។
១. លោកស្រី គឹម ចាន់ណា គ្រង់រ៉ូបពណ៌ស្វាយប្រេន IRIS SERBAN តម្លៃ ២ ៧៨៩ ដុល្លារ


២. អ្នកនាង ផន សុផានីសា គ្រង់រ៉ូបពណ៌ក្រហមវែងគ្មានខ្សែរបស់ Rebecca Vallance រចនាដោយ Alora តម្លៃ ២ ៣៦០ ដុល្លារ

៣. កញ្ញា អ៊ឹង វត្តី ហៅ Marshell ជ្រើសឈុតពណ៌ដីនៃប្រេន Elie Saab តម្លៃ ៥ ៨៦៦ ដុល្លារ


៤. កញ្ញា អ៊ឹង វីនីកា ស្លៀករ៉ូបពណ៌លឿង របស់ប្រេន Elie Saab តម្លៃ ៨ ៨៩៩ ដុល្លារ

ដោយឡែកសុភាពបុរសវិញបានជ្រើសរើសឈុតអាវធំពណ៌ខ្មៅទាំងអស់គ្នា៕
អត្ថបទ៖ ឆដា, រូបភាព៖ channakim99




