និយាយពីថៅកែស្រីទាំង ២ របស់ក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង គឺលោកស្រី លោកស្រី អ៊ឹមផាន វណ្ណឌី-អ៊ឹមផាន វណ្ណដា ដែលជាស្ត្រីជោគជ័យទាំងវ័យក្មេង គេក៏មិនភ្លេចលើកឡើងពីចរិយាសម្បត្តិ សមត្ថភាព និងរូបសម្រស់ឡើយ។


ជាក់ស្ដែងប្រសិនបើបងប្អូនស្រី អ៊ឹមផាន វណ្ណឌី-អ៊ឹមផាន វណ្ណដា ចូលរួមកម្មវិធីណាជាមួយគ្នានោះ ច្បាស់ណាស់ថានរណាៗក៏លាន់មាត់សរសើរពីការរៀបចំតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត និងសមរម្យជាស្ត្រីមានមុខមាត់ក្នុងសង្គម។
ក្រឡេកទៅមើលការរៀបចំសម្លៀកបំពាក់តុបតែងមុខ ដើម្បីចូលរួមក្នុងកម្មវិធីមង្គលការមួយ អ្នកទាំង ២ បានជ្រើសរើសការផាត់មុខ ធ្វើសក់ និងកាបូបដៃស្រដៀងគ្នា។
ដោយលោកស្រី អ៊ឹមផាន វណ្ណឌី បានប្រើប្រាស់ហូលពណ៌ទឹកប្រាក់ កាបូបGoyard Silver Goyardine Saigon Souple Mini Bag តម្លៃ ៤ ៤៩២ ដុល្លារ។

ចំណែកលោកស្រី អ៊ឹមផាន វណ្ណដា បានជ្រើសឈុតប្រពៃណីពណ៌ទឹកក្រូចច្នៃពីហូលខ្មែរ ហើយកាន់កាបូប Kelly 25 Hermès ជាង ២ ម៉ឺនដុល្លារ ស្បែកជើង Amina Muaddi Rosie mules តម្លៃ ១ ០៨១ ដុល្លារ។

ដោយសារតែអ្នកទាំង ២ ជាម្ចាស់ហាងគ្រឿងអលង្ការស្រាប់ នោះទើបពេលបង្ហាញខ្លួនម្ដងៗ អគ្គនាយិកា និងអគ្គនាយិការង បានលេងស្ទីល៍មួយអស់ដៃជាមួយម៉ូដគ្រឿងពេជ្រប្រណីតៗ៕
អត្ថបទ៖ ឆដា, រូបភាព៖ IM Phanvannda fanpage




