ថៅកែផលិតផល TRE លោកស្រី តែ ស៊ូអេង នៅតែមិនបន្ទូរដៃក្នុងមុខជំនួញ Skincare ហើយក៏មិនព្រមបន្ថយភាពមានបានដែរ។ អគ្គនាយិកាក្រុមហ៊ុន ធី អ អ៉ី អ៉ីមផត អិចផត ឯ.ក បានបង្ហាញពីភាពហាយសូបន្ថែមទៀត ដោយបន្តនាំយក Collection Hermès ជាច្រើនមិនថាកាបូបស្បែកជើង និងសម្លៀកបំពាក់ជាដើម។



គ្រាន់តែសម្បកវេចខ្ចប់ពណ៌ទឹកក្រូចដែលលោកស្រី ស៊ូអេង កាន់គេអាចដឹងយ៉ាងច្បាស់ណាស់ថា ខាងក្នុងគឺជាសម្ភារៈផ្សេងៗដែលជាប្រេនលំដាប់កំពូលក្នុងលោក Hermès របស់បារាំងបាត់ទៅហើយ។
តាមរយៈវីដេអូរបស់ ម្ចាស់ក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD បង្ហោះលើបណ្ដាញសង្គម ឃើញថាលោកស្រី តែ ស៊ូអេង បានយកសម្ភារៈ និងសម្លៀកបំពាក់របស់ Hermès ច្រើនប្រភេទដូចជា អាវ, ស្បែកជើង និងខ្សែក្រវាត់។
មិនត្រឹមកាបូបស្បែកជើងរបស់ប្រេន Hermès ប៉ុណ្ណោះទេ សេដ្ឋិនីរូបនេះក៏មានទិញថែមនូវវ៉ែនតាប្រេន Dior ទៀតផង។ បើក្រឡេកទៅខាងក្រោយខ្នងលោកស្រី ក្នុងបន្ទប់ទុកដាក់សម្លៀកបំពាក់ថ្លៃៗ សុទ្ធតែថង់ និងប្រអប់ Hermès ឡើងទឹកក្រូចឆ្អិនឆ្អៅតែម្ដង។
គួរបញ្ជាក់ថាលោកស្រី តែ ស៊ូអេង គឺជាកំពូលអ្នកលក់ផលិតផលអនឡាញដែលមានរសនិយមខ្ពស់លើប្រេន Hermès ហើយលោកស្រីតែងតែទិញជាកាបូបស្បែកជើង ទាំងនោះ ដើម្បីមកបំពេញក្ដីសុខ និងក្ដីស្រមៃ ហើយក៏ជាការតបស្នងនូវការខិតខំប្រឹងប្រែងក្នុងការធ្វើការងារមិនឈប់ឈរ៕






អត្ថបទ៖ ឆដា, រូបភាព៖ Te SouEng




