CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ បាននាំភរិយា ដែលទើបរៀបការហើយថ្មោងថ្មីគឺលោកស្រី ស៊ុន ស៊ីមុនី ទៅទទួលមេដាយមាសពីឆាកអន្តរជាតិ Monde Selection នៅទីក្រុងប៉ារីសប្រទេសបារាំង។


គូស្វាមីភរិយាថ្មី បណ្ដើរគ្នាទាំងត្រសងទាំងពេលឡើងទទួលពានរង្វាន់ និងក្នុងដំណើរកម្សាន្ត ដែលមានបុគ្គលិកក្រោមបង្គាប់ជិត ៣០ នាក់អមដំណើរ។ CEO បន្តវេន អ៊ឹង វីរៈ និងភរិយាបានគ្រងឈុតសម្លៀកបំពាក់ពណ៌ខ្មៅយ៉ាងស្រស់ស្អាត សមសួនក្នុងការចូលរួមទទួលពានរង្វាន់លំដាប់អន្តរជាតិ។
បើទោះជាទើបរៀបការរយៈពេល ៤ ថ្ងៃ នៅលើទឹកដីអឺរ៉ុបមានប្រទេសបារាំងនៅសមុទ្រ The French Riviera ទើបបញ្ចប់មិនទាន់ ២សប្ដាហ៍ផងនោះ CEO បន្តវេន អ៊ឹង វីរៈ មិនបានសម្រាកលម្ហែយូរឡើយ ដោយដឹកដៃភរិយាទៅធ្វើការវិញភ្លាម។





លោក អ៊ឹង វីរៈ បានដឹកនាំបុគ្គលិក ២៧ នាក់ទៅកាន់ទៅក្រុងប៉ារីស ដើម្បីទៅទទួលមេដាយមាសពី Monde Selection និងទៅសិក្សាស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយបង្អស់ពីសហភាពអឺរ៉ុប។
ក្រោយឃើញគូស្វាមីភរិយានៃគ្រួសារអ្នកជំនួញរូបនេះ មិនបានចំណាយពេលយូរឡើយ ដោយប្រញាប់ដឹកដៃគ្នា ចេញធ្វើការរកស៊ីជាធម្មតា៕



អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត និង Khmer Beverages




