ឈុតសម្លៀកបំពាក់កូនស្រីពៅអ្នកឧកញ៉ា លាង ម៉េង អំឡុងចូលរួមមង្គលការ​សាច់ញាតិ​នៅ​អឺរ៉ុប ​

កញ្ញា អ៊ឹង វីនីកា ដែល​ជា​កូនស្រី​ពៅ​របស់​អ្នក​ឧកញ៉ា លាង ម៉េង ដ៏ស្រស់សោភា វង់ភក្ត្រ​​ស្រទន់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ក៏​មាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ​សាច់​ញាតិ នៅ​លើ​ទឹកដី​អឺរ៉ុប​ដែល។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​ប្អូន​ស្រី​ជីដូន​មួយ​របស់​កូន​កំលោះ លោក អ៊ឹង វីរៈ ​ប្រធាន​បន្តវេន​របស់​ក្រុមហ៊ុន Khmer Beverages កញ្ញា អ៊ឹង វីនីកា បាន​បង្ហាញ​វត្តមាន​ជាមួយ​រូបរាង​ស្រស់​បំព្រង និង​សម​សួន​បំផុត​នៃ​គ្រួសារ​ធំ​ទាំង​មូល។

សម្រាប់រ៉ូបដំបូងកញ្ញា អ៊ឹង វីនីកា ស្លៀក​រ៉ូប​ពណ៌​លឿង ​របស់​ប្រេន Elie Saab តម្លៃ ៨ ៨៩៩ ដុល្លារ។ ក្រៅពីរ៉ូប Elie Saab ហើយនោះ អ៊ឹង វីនីកាដ៏ស្រស់ស្អាតបាន​ផ្លាស់ប្ដូរឈុតជាច្រើនទៀត តាមកម្មវិធីជាក់ស្ដែង និង​ការ​ដើរ​កម្សាន្តផ្ទាល់។

ក្នុងនោះ​មានដូចជារ៉ូបស​ខ្លីប្រេន Houseofcb, ឈុត​កំណាត់​ពណ៌ផ្កាឈូកប្រេន PUCCI៕

រ៉ូបប្រេន Elie Saab

រ៉ូបប្រេន Houseofcb

ឈុតប្រេន PUCCI

អត្ថបទ៖ ឆដា, រូបភាព៖ Instagram vinika.u