បន្ទាប់ពីទទួលបានការតែងតាំងឧកញ៉ា កាលពីពេលកន្លងទៅ លោកស្រី ណូ សុភា កាន់តែបន្តខិតខំជួយជ្រោមជ្រែងដល់កម្ពុជាដដែល។

មិនតែប៉ុណ្ណោះឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជាថែមទៀតផង។ នេះបើតាមការប្រកាសពីសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃ ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ។
មុនឆ្នាំ ២០២៥ លោកស្រី សុភា បុត្រឈរ ជាសប្បុរសជនដែលតែងតែជួយដល់ជនខ្វះខាតនៅកម្ពុជា និងជុំវិញពិភពលោកដោយមិនបង្ហាញឲ្យមហាជនដឹងឡើយ។ រហូតមកឆ្នាំ ២០២៥ ពេលថៃឈ្លានពានកម្ពុជា ភរិយាសេដ្ឋីអាល្លឺម៉ង់ Udo Böttcher បានជួយឧបត្ថម្ភដល់ស្ថាប័នរដ្ឋ,ឯកជន និងតាមអង្គការល្បីឈ្មោះរាប់លានដុល្លារ ដើម្បីជួយដល់ជនភៀសសឹក ទាហាន និងកុមារតូចៗជាច្រើន។


គួរបញ្ជាក់ថា លោកស្រី ណូ សុភា ទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦។ ឧកញ៉ា ណូ សុភា កើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ និងបានទៅរស់នៅអាល្លឺម៉ង់អំឡុងឆ្នាំ ២០០០៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher និងសមាគមឧកញ៉ាកម្ពុជា




