សម្លៀកបំពាក់ដ៏ប្រណីតរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ថ្ងៃកូនស្រីពៅបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ

ក្នុង​នាម​ជា​ម្ដាយ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន នា​ថ្ងៃ​ចូលរួម​អបអរ​សាទរ​កូនស្រី​ទី៣ គិត ស៊ូណាវីន បញ្ចប់​ការ​សិក្សា​នៅ​​សាលា​អន្តរជាតិ​សៅប្រ៊ីដ​កម្ពុជា មាន​ទឹក​មុខ​ញញឹម​ជាប់​ជានិច្ច និង​បង្ហាញ​កាន់តែ​ច្បាស់​ថា​អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មាន​មោទនភាព​ចំពោះ​កូន​ស្រី​បណ្ដូល​ចិត្តខ្លាំង​កម្រិត​ណា។

តាមដានជាមួយយើង៖ Million Times

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ថ្ងៃ​ពិសេស​របស់​កូន​ស្រី​។ ដោយ​ អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ជ្រើស​ឈុត​អាវ​ធំ អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប Dior ពណ៌​ប្រផេះ សម​ជាមួយ​ឋានៈ និង​រូប​សម្រស់។

ក្រៅពី​ឈុត Dior ពណ៌​ប្រផេះ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​កាន់​កាបូប​ដៃ Hermès Gris Perle ដែល​មាន​តម្លៃ​ចាប់ពី ៤ ទៅ ៦៣ ៨០០ ដុល្លារ។ បន្ថែម​ដោយ​ក្រវិល​ពេជ្រ​នៃ​ប្រេន Cartier តម្លៃ​រាប់​ម៉ឺន​ដុល្លារ។

គួរ​បញ្ជាក់​ថា លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន និង​ស្វាមី​គឺ​អ្នក​ឧកញ៉ា គិត ម៉េង បាន​នាំ​ក្រុម​គ្រួសារ​ទៅ​អបអរ​កូនស្រី​ពៅ គិត ស៊ូណាវីន ទាំងអស់គ្នា ហើយ​ម្នាក់​ៗ​ពិតជា​រំភើប​ចិត្ត​នឹង​ការ​សម្រេច​បាន​គោលដៅ​ថ្នាក់​វិទ្យាល័យ​របស់​យុវតី ណាវីន៕

អត្ថបទ៖ឆដា, រូបភាព៖ Neak Oknha Kith Meng