គិត ស៊ូណាវីន កូនស្រីសេដ្ឋី គិត ម៉េង បញ្ចប់ការសិក្សានៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា របស់លោកឪពុក

កញ្ញា គិត ស៊ូណាវីន ដែល​ជា​កូន​ស្រី​ទី ៣ របស់​អ្នក​ឧកញ៉ា គិត ម៉េង និង​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ហើយ នៅ​សាលា​អន្តរជាតិ​សៅប្រ៊ីដ​កម្ពុជា ដែលជា​បុត្រ​សម្ព័ន្ធ​របស់​រ៉ូយ៉ាល់ គ្រុប ​របស់​ឪពុក​ផ្ទាល់តែម្ដង។

តាមដានជាមួយយើង៖ Million Times

នា​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​កូនស្រី​បណ្ដូល​ចិត្ត អ្នក​ឧកញ៉ា គិត ម៉េង និង​គ្រួសារ​ទាំង​មូល បាន​ទៅ​ផ្ដល់​កម្លាំង​ចិត្ត និង​បង្ហាញ​ការ​គាំទ្រ​ដែល​យុវតី​រូប​នេះ​សម្រេច​បាន​នូវ​ជំហាន​ថ្មី​ក្នុង​ជីវិត។ ការ​អបអរ​សាទរ​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​របស់ ស៊ូណាវីន ធ្វើឲ្យ​គ្រួសារ​សេដ្ឋី​នៃ​រ៉ូយាល់ គ្រុប សប្បាយ​រីករាយ​មែនទែន។

ក្នុង​នោះ​មាន​ទាំង​សមាជិក​គ្រួសារ​ទាំងអស់​បាន​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​សមសួន​ក្នុង​នាម ចំណែក​សាមីខ្លួន​ក៏​អស្ចារ្យ​ក្នុង​ទឹក​មុខ​ស្រស់​ថ្លា និង​សក្ដិសម​ជា​យុវតី​សម័យ​ថ្មី​ក្នុង​ត្រកូល​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ។

គិត ស៊ូណាវីន ក៏​ជា​ម្ចាស់​សម្រង់​សម្ដី “អ្នកពុំ​ចាំបាច់​ត្រូវ​ការ​ដឹង​ច្បាស់​ពី​អនាគត​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ អ្នក​គ្រាន់តែ​ចាប់ផ្ដើម​បោះ​ជំហាន​ទៅមុខ ហើយ​ការ​បញ្ចប់ការ​សិក្សា​ថ្នាក់​វិទ្យាល័យ គឺ​ជា​ជំហាន​ដំបូង​របស់​អ្នក​ទៅ​កាន់​ឱកាស និង​បទ​ពិសោធ​ថ្មី​ៗ”៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng