ភរិយារបស់ឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន គឺលោកស្រី ឈុន គីមឡេង តែងតែមានវត្តមានជាមួយស្វាមីជាប់ជានិច្ចក្នុងការចូលរួមរបស់ក្រុមហ៊ុន និងកម្មវិធីរបស់គ្រួសារ។

អ្នកដែលតាមដានសកម្មភាពរបស់គ្រួសារ ជីប ម៉ុង តែងសង្កេតឃើញថា លោកស្រី ឈុន គីមឡេង ជាស្ត្រីចូលចិត្តការហាត់ប្រាណ ដែលធ្វើឲ្យរូបសម្រស់ និងរូបរាងនៅតែក្មេងខ្ចី មិនសមនឹងវ័យសោះ។
ក្រឡេកទៅមើលការរៀបចំតុបតែងខ្លួនវិញ លោកស្រី ឈុន គីមឡេង ពិតជាមានថ្វីដៃក្នុងការជ្រើសរើសសម្លៀកបំពាក់ គ្រឿងអលង្ការសមនឹងសម្រស់ខ្លួន មើលទៅទាំងស្អាត រម្យទម និងបញ្ជាក់ពីភាពថ្លៃថ្នូរដែលជាស្ត្រីអភិជនតែម្ដង។

លោកស្រី ឈុន គីមឡេង មិនថាស្ថិតនៅក្នុងកាលៈទេសៈណាឡើយ ការរៀបចំខ្លួនស្អាតភ្លឹងៗពីចុងសក់ ដល់ចុងជើង ធ្វើឲ្យលោកស្រីមានភាពលេចធ្លោតែម្ដង។ ពិសេសក្នុងកម្មវិធីធំៗដែលមានលំដាប់អភិជនដូចគ្នា។
បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង លែន តែងតែសរសើរ លោកស្រីថាមនុស្សសាមញ្ញ និងមិនចេះវាយឫកឡើយ ហើយមានភាពរួសរាយដាក់មនុស្សរាល់គ្នា ហើយតែងមានស្នាមញញឹមជាប់ជានិច្ច៕

អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Land និងអ៊ីនធឺណេត




