អ្នកជំនួញអនឡាញម្ចាស់ប្រេន Mojo បានបង្ហាញពីកាបូបម៉ាកល្បីមានតម្លៃថ្លៃដែលមានលុយក៏ពិបាករកទិញបាន Hermès ជាច្រើនម៉ូដ ចូលផ្ទះមុនសម្រាលកូនស្រីទី២ ហើយទើបបានបើកបង្ហាញក្រោយសម្រាលកូនរួច។


ថ្មីៗនេះលោកស្រី ចម្រើន ផាន់ណៃ បានបើកបង្ហាញកាបូបថ្មីនៃប្រេន Hermès ដែលជាកាបូបដែលនារីៗជាច្រើនលើលោកចង់បាន ហើយក្នុងនោះម្ចាស់ផលិតផលថែរក្សាសម្រស់ Mojo ក៏តែងតែប្រាថ្នាចង់បានគ្រប់ Collection នៃប្រេន Hermès។
មិនចង់រំលងបានឡើយ បើទោះជាត្រៀមនឹងសម្រាលហើយក៏ដោយ ក៏លោកស្រី ស្រីណៃ ដាក់ការកុម្ម៉ង់ប្រេនកាបូបរបស់បារាំងមួយនោះចំនួន ៥។ លោកស្រីគឺជាអ្នកគាំទ្រកាបូប Hermès តាំងពីមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ម្ល៉េះ។






គ្រាន់តែកាបូប Hermès ៥ គ្រឿងពីហាងតែមួយនោះ ស្រីណៃ បានចំណាយប្រាក់ច្រើនសន្ធឹករហូតទៅដល់ ២០ ម៉ឺនដុល្លារ ដើម្បីបានគ្រប់គ្រងកាបូបទាំង ៥ ក្នុងនោះរួមមាន Hermès Mimosa Matte Alligator Mini Kelly II 20 Gold Hardware តម្លៃ ៨ ម៉ឺនដុល្លារ និងHermès Craie And Etoupe HSS Epsom Sellier Kelly 25cm តម្លៃជិត ៤ ម៉ឺនដុល្លារជាដើម។
គួរបញ្ជាក់ថា ម្ចាស់ប្រេន Mojo ខិតខំក្នុងជំនួញខ្លាំងណាស់ ខំតាំងពីបាតដៃទទេ រហូតមានអ្វីគ្រប់យ៉ាង ហើយក៏មាននិយមប្រើសម្ភារមានតម្លៃដែលជារបស់ប្រេនកម្រ និងជាស្រ្តីគំរូដល់នារីដទៃ មានទាំងសមត្ថភាព និងត្រូវបានស្វាមីស្រលាញ់ថ្នាក់ថ្នម ចង់បានអ្វី បានភ្លាម៕
អត្ថបទ៖ ឆដា, រូបភាព៖ Chamroeun Phannay




