ប្រទេសកម្ពុជាកំពុងតែទទួលគណៈប្រតិភូបរទេស ដែលបានមកចូលរួម «មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) » លើកទី៣៩ និង «កិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS» លើកទី ៤២ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។

មហាសន្និបាត WAGGGS លើកទី៣៩ និងកិច្ចប្រជុំ OB-PS លើកទី៤២ កម្ពុជាបានបង្ហាញកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណៈប្រតិភូមកពីគ្រប់ទិសទីជុំវិញពិភពលោកដើម្បីចូលរួមព្រឹត្តិការណ៍ឆ្នាំនេះ នៅលើទឹកដីអង្គរខេត្តសៀមរាប។
ព្រឹត្តិការណ៍មហាសន្និបាត ពោលគឺកាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធី «បេសកកម្មស្វែងរកទីតាំង» នៅប្រាសាទអង្គរវត្ត ក៏ដូចជាការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាដែរ។

មហាសន្និបាត WAGGGS លើកទី៣៩ និងកិច្ចប្រជុំ OB-PS លើកទី៤២ មានការចូលរួមពីប្រតិភូពិភពលោក ៦០០ នាក់មកពីប្រទេសផ្សេងៗគ្នាជាច្រើន។ ជាមួយគ្នា ការរៀបចំក្នុងឆ្នាំនេះធ្វើឡើងក្នុងខេត្តសៀមរាប នៃទឹកដីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦។
គួរបញ្ជាក់ថា មុនព្រឹត្តិការណ៍មកដល់ កម្ពុជាបានត្រៀមខ្លួនក្រុមការងារ ដើម្បីទទួលស្វាគមន៍ភ្ញៀវក៏ដូចជាគណៈប្រតិភូជិត ១០០ ប្រទេសដែលមកចូលរួមកម្មវិធីនៅខេត្តសៀមរាប។ គណៈប្រតិភូទាំងអស់បានបង្ហាញអារម្មណ៍កក់ក្ដៅ និងស្នាមញញឹមតាំងពីមកដល់ដីខ្មែរភ្លាមៗតែម្ដង៕











អត្ថបទ៖ ឆដា, រូបភាព៖ Girl Guides Association of Cambodia




