លោកស្រី សំអាង លក្ខិណា បានរួមដំណើរជាមួយបងប្រុស អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក្នុងការចូលរួមទទួលមេដាយមាស ២៣ និងពានពេជ្រ ៤ នៅលើទឹកដីប្រទេសបារាំងកាលពីពេលថ្មីៗនេះ។


នាវេលាបង្ហាញខ្លួនលើទឹកដីស៊ីវិល័យរបស់អឺរ៉ុបមួយនេះលោកស្រី លក្ខិណា បានបង្ហាញឲ្យឃើញច្បាស់ថាខ្លួនពិតជាបានត្រៀមខ្លួនរាល់ ដើម្បីជាន់លើដីប្រទេសបារាំង។ សម្លៀកបំពាក់តាំងពីថ្ងៃចេញដំណើរ រហូតមកដល់ពេលឡើងទទួលមេដាយ លោកស្រី លក្ខិណា បានគ្រងសម្លៀកបំពាក់យ៉ាងប្រណីត។
សម្លៀកបំពាក់ កាបូប ស្បែកជើង របស់លោកស្រី សំអាង លក្ខិណា បង្ហាញយ៉ាងច្បាស់ពីភាពជាអភិជន រស់នៅក្នុងត្រកូលខ្ពង់ខ្ពស់។ ព្រោះបើមើលការរៀបចំរបស់កូនស្រីពីសេដ្ឋី សំ អាង វិញ ពិតជាប្រេនល្បីៗតាំងពីចុងសក់ ដល់ចុងជើង។
១. ឈុត gucci អាវ ១ ៨៤៤ ដុល្លារ+សំពត់ ២ ២៦៦ ដុល្លារ និងស្បែកជើង Rose Vivier Pumps in satin តម្លៃ ១ ៨០០ ដុល្លារ។


២. ឈុតអាវក្រៅ ALEXANDER MCQUEEN – Leather Biker Jacket W/ Peplum តម្លៃ ៦ ៩៩០ ដុល្លារ+ កាបូប Louis Vuitton Snakeskin Vanity Pouch Black តម្លៃ ៥០០០ ដុល្លារ។


៣. ឈុតប្រពៃណីខ្មែរអាវ+សំពត់ច្នៃពីហូលពណ៌ទឹកប៊ិច និងស្បែកជើង Amina Muaddi តម្លៃជាង ១ ៤០០ ដុល្លារ៕

អត្ថបទ៖ឆដា, រូបភាព៖ Vattanac Brewery និង Instagram leakhenasa




