ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ប្រទេសកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកតានតឹងក៏ដោយ
Category: សេដ្ឋកិច្ច
មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្ត្រី ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
កម្ពុជា ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរឱ្យកាន់ តែរីកចម្រើនឡើង។
កម្ពុជា និងជប៉ុន ជួបគ្នាលើកដំបូង ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់
ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបើកកិច្ចប្រជុំដំបូងជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
មន្ត្រីកម្ពុជា ជួបក្រុមហ៊ុននាំចូលផលិតដ៏ធំមួយពិភាក្សាលទ្ធភាពនាំចេញផលិតផលខ្មែរទៅកូរ៉េខាងត្បូង
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដឹកនាំដោយឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ និងក្រុមហ៊ុនដៃគូ បានធ្វើដំណើរទស្សនកិច្ច និងពិភាក្សាលើលទ្ធភាពក្នុងការនាំចេញផលិតផលខ្មែរ ទៅប្រទេសកូរ៉េខាងត្បូង
អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៦ នេះ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកស្វែងរកនូវឱកាសវិនិយោគផ្សេងៗនៅកម្ពុជា។
បរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា ជួយឱ្យវិស័យឯកជនឱ្យកាន់តែរីកចម្រើន
ក្រុមហ៊ុន TotalEnergies បានលើកឡើងថា កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរទ្បើង បានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្នាំ ២០២៥ កម្ពុជាទទួលបានចំណូលជាង ៦០០ លានដុល្លារ ពីការនាំចេញអង្ករជាង ៩៤ម៉ឺនតោន
សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញពីរបាយការណ៍នាំចេញអង្ករកាលពីឆ្នាំមុន ដោយរយៈពេល ១២ ខែនៃឆ្នាំ ២០២៥ កម្ពុជាទទួលបានចំណូលជាង ៦០០
គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការតាមផែនការ
គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នេះ មានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ
ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៦៣០ មានទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤













