ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គមត្រូវតែទៅមុខ
Author: Virak វីរៈ (Virak វីរៈ)
ក្រសួងអំពាវនាវអ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេសលក់ និងស្តុកទុកប្រេង
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកប្រេងឥន្ធនៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៦ ខែមីនានេះ បានឱ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តឱ្យល្អស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕ អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម
ទូតចិន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ចំណែកឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%ហើយ
គ្រោងសាងសង់ផ្លូវ ៨០គីឡូម៉ែត្រក្នុងខេត្តក្រចះ នៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី៤ ខែមីនា បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីការសាងសង់ពង្រីកផ្លូវ ៨០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចះនៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍
ក្រសួងអំពាវនាវពលរដ្ឋរស់នៅអគារអតីតសាលាបឋមសិក្សាខេមរបុត្រ ស្វែងរកទីកន្លែងស្នាក់នៅថ្មី ព្រោះគុណភាពសំណង់ធ្លាក់ចុះខ្លាំង
ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចជា៖ មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅ
អ្នកឧកញ៉ា គិត ម៉េង មានមោទនភាពចំពោះវឌ្ឍនភាពទូរទស្សន៍ CTN បង្កើតឡើងកាលពី ២៣ឆ្នាំមុន
អ្នកឧកញ៉ា បានសរសេរថា កាលពី ២៣ឆ្នាំមុន CTN បានចាប់ផ្តើមពីស្ថានីយទូរទស្សន៍តូចមួយក្នុងស្រុក ដោយ CTN ធ្លាប់ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដែលផ្សាយទៅកាន់ពិភពលោក។
ទើបតែផលិតប៉ុន្មានខែប៉ុណ្ណោះ សហគ្រិនស្ត្រីខ្មែរមួយរូបអាចនាំយកម្សៅស៊ុបទៅលក់នៅប្រទេសចំនួន ២
ផលិតផលម្សៅស៊ុបមាន់របស់កូនខ្មែរមួយនេះ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក ហើយថ្មីៗនេះ ក៏បាននាំចេញទៅក្រៅប្រទេសថែមទៀតផង
ផលិតផលឥណទានថ្មី អាចយកគ្រឿងមាសធ្វើជាទ្រព្យធានាស្នើកម្ចីបានរហូតដល់ ៧០%
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ មានឈ្មោះថា អិលអូអិលស៊ី ដោយបានបើកសម្ពោធដំណើរការជាផ្លូវការនូវ “ឥណទានមាសកើនទ្រព្យ” ដែលជាផលិតផលឥណទានថ្មី ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
ឧកញ៉ា ស្រី ចាន់ថន គ្រោងបើកស្ថានីយសាកថ្មរថយន្តអគ្គិសនី Avatar EV Cambodia គ្រប់គ្រងដោយ APP ទំនើប
ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group កំពុងបោះជំហានវិនិយោគលើសេវាកម្មថ្មីមួយទៀត នោះគឺបើកស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន
ផលិតកម្មកាហ្វេក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកប្រមាណ ១០%ប៉ុណ្ណោះ
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបន្ថែមថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ ១០%ប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស ដែលនេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន












