កិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤ លានដុល្លារ» ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន ២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងក្រសួង ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។
Category: សេដ្ឋកិច្ច
កម្ពុជាត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនា នាឆ្នាំ ២០២៦នេះ
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេច របស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ ២០២៦
ឆ្នាំ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន គិតជាទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្តថា រយៈពេល ១២ខែ ក្នុងឆ្នាំ ២០២៥នេះ ទិន្នផលគ្រាប់ស្វាយចន្ទីសម្រេចបានប្រមាណ ១ ០២០ ៧៥៧តោន ហើយក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ
គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ក្នុងឆ្នាំ ២០២៥
គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៦.៥១% ក្នុងរយៈពេល ១ ឆ្នាំ ២០២៥ នេះ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។
ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន
ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង នាំចូលក្បាលម៉ាស៊ីនរថភ្លើង ៣គ្រឿងទៀត ដើម្បីបង្កើនសមត្ថភាពបម្រើសេវាកម្ម
រ៉ូយ៉ាល់ រេលវេ បានឱ្យដឹងថា ក្បាលម៉ាស៊ីនទាំងនេះបានមកដល់ និងដាក់ចុះពីកាប៉ាល់ដោយជោគជ័យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ហើយការនាំចូលបន្ថែមនេះ នឹងជួយជាផ្នែកមួយយ៉ាងធំដើម្បីជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន
ផ.ស.ស. របស់កម្ពុជា រំពឹងថានឹងកើនដល់ជាង ៥៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦
ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ឆ្នាំ ២០២៦ រំពឹងថានឹងមានទំហំទឹកប្រាក់ប្រមាណ ២១៧ ០៦៣ប៊ីលានរៀល ស្មើនឹងនឹងជាង ៥៣ ពាន់លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ៣ ០២០ដុល្លារ។ នេះបើយោងតាមសេចក្ដីថ្លែងហេតុ អំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។
រដ្ឋាភិបាលជំរុញការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។
ឧកញ៉ា កែវ មុំ ធ្វើដំណើរទៅចិនពិនិត្យមើលម៉ាស៊ីនកែច្នែផលិតផលខ្មែរ មុនដឹកមកម្ពុជា
ឧកញ៉ា កែវ មុំ បានបង្ហោះនៅលើហ្វេសប៊ុកថា «ព្រោះតែការឈឺចាប់ដោយសារការមើលងាយខ្មែរថា "ខ្មែរធ្វើអ្វីមិនកើត" ពឹងតែការនាំចូល ដូច្នេះហើយទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើឱ្យបាន ដូចពាក្យស្លោកថា "ខ្មែរធ្វើបាន" មិនឱ្យគេមើលងាយទៀតទេ»។
តាមរយៈនាវា DIAMOND PRINCESS កម្ពុជាស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៣ ពាន់នាក់ យ៉ាងកក់ក្តៅ
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា បានបង្ហាញការស្វាគមន៍នាវាទេសចរណ៍ DIAMOND PRINCESS យ៉ាងកក់ក្តៅ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ពិសេសបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជិត ៣ ពាន់នាក់ អញ្ជើញមកទស្សនាកម្ពុជា។












