គូស្នេហ៍ជាច្រើនមិនថាសាច់ញាតិ និងមិត្តភ័ក្ដិជិតស្និទ្ធជាច្រើន បានចូលរួមកម្មវិធី លោក ផន មុតច័ន្ទឧត្តម និង អ៊ឹង នីខូល កូនស្រីអ្នកឧកញ៉ា លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន។

កម្មវិធីដ៏សប្បាយរីករាយនោះមិនត្រឹមមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់ក្នុងសង្គមប៉ុណ្ណោះទេ អ្នកជំនាន់ក្រោយរបស់ពួកគេក៏បានចូលរួមឲ្យពរជ័យដល់គូស្នេហ៍ថ្មី ដែលអាចដឹកដៃគ្នាមកជំហានបន្ទាប់ទៀតបាន។
គូខ្លះបានរៀបការរួចហើយ និងខ្លះទៀតជាគូដណ្ដឹង ហើយបានរៀបចំកម្មវិធីកក្រើកស្រុកខ្មែរ។ អ្នកចូលរួមបានស្លៀកពាក់យ៉ាងស្រស់ស្អាត មានទាំងឈុតប្រពៃណី និងសម័យ ស្របតាមកម្មវិធីមានបែបបុរាណ និងជប់លៀងបែបយុវវ័យសប្បាយរីករាយ និងស្រស់ស្អាត។


អ្នកចូលរួមទាំងអស់ សុទ្ធតែជាអ្នកស្គាល់គ្នា រាប់អាន និងជាដៃគូរកស៊ីជាមួយ។ ដោយគ្រប់គូ បានរៀបចំខ្លួនសមសួន ព្រមជាមួយសម្ភារៈប្រេនៗជាច្រើនតាំងសម្អ។
គួរបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យនៃត្រកូលអភិជន២ គឺលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងឯកឧត្ដមឧត្ដមសេនីយ៍ឯក ម៊ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ព្រមទាំងលោកស្រី ឈុន គីមឡេង៕















អត្ថបទ៖ ឆដា, រូបភាព៖ One Memory




