អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ស្នើ ​SME​ ​Bank​ ​បន្ថយ​ការ​ប្រាក់​ ​និង​សម្រួល​លក្ខខណ្ឌ​ផ្តល់​កម្ចី​

​ភ្នំពេញ​៖​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ ​SAM​ ​SN​ ​Group​ ​និង​ជា​អនុ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​បាន​ស្នើ​ឱ្យ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SME​ ​Bank​) ​ពិនិត្យ​លទ្ធភាព​បន្ថយ​អត្រា​ការ​ប្រាក់​ ​និង​សម្រួល​លក្ខខណ្ឌ​ផ្តល់​កម្ចី ​ដើម្បីឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​អាច​ទទួលបាន​ហិរញ្ញប្បទាន​កាន់តែ​ងាយស្រួល​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បាន​លើកឡើង​ថា​ ​ទោះបីជា​ ​SME​ ​Bank​ ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ដល់​វិស័យ​ ​SMEs​ ​ក៏ដោយ​ ​ក៏​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​នៅតែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួលបាន​កម្ចី ​ដោយសារ​នីតិវិធី​ ​និង​លក្ខខណ្ឌ​មាន​ភាព​ស្មុគស្មាញ​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បន្ត​ថា​ ​បញ្ហា​នេះ​បាន​ធ្វើឱ្យ​ម្ចាស់​ ​SMEs​ ​មួយចំនួន​សុខចិត្ត​ស្វែងរក​កម្ចី​ពី​ធនាគារ​ពាណិជ្ជវិញ​ ​បើ​ទោះបីជា​ធនាគារ​ពាណិជ្ជមាន​អត្រា​ការ​ប្រាក់​ខ្ពស់​ក៏ដោយ​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​ក៏​បាន​កត់សម្គាល់​ថា​ ​អត្រា​ការ​ប្រាក់​របស់​ ​SME​ ​Bank​ ​បច្ចុប្បន្ន​មិន​ទាប​ជាង​ធនាគារ​ពាណិជ្ជ​ខ្លាំង​នោះ​ទេ​ ​ដែល​ធ្វើឱ្យ​ម្ចាស់​ ​SMEs​ ​ពិបាក​រក​ប្រាក់​ចំណេញ​គ្រប់គ្រាន់ ​ដើម្បី​ទូទាត់​ការ​ប្រាក់​លើ​កម្ចី​។​

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បាន​ស្នើ​ឱ្យ​ ​SME​ ​Bank​ ​ពិនិត្យ​លទ្ធភាព​ស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ទម្លាក់​អត្រា​ការ​ប្រាក់​ឱ្យ​នៅ​កម្រិត​មួយ​ដែល​អាច​ជួយ​ដល់​ ​SMEs​ ​បាន​ពិតប្រាកដ​ ​ព្រមទាំង​ពិចារណា​ឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​កម្ចី ​ដើម្បី​សម្រួល​ដល់​ការ​ទទួលបាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​។

អ្នក​ឧកញ៉ា​បណ្ឌិត​ ​បាន​លើកឡើង​បែប​នេះ​ ក្នុង​កិច្ចប្រជុំ​ផ្នែក​កម្មន្ត​សាល ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សេវា​ ​ក្រុម​ «​គ» ​នៃ​វេទិកា​រដ្ឋាភិបាល​-​ផ្នែក​ឯកជន ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ នា​ពេល​ថ្មី​ៗ​នេះ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times