ក្រោយចំណាយពេលធ្វើការងាររកស៊ីហត់នឿយមួយរយៈ លោកស្រី លោកស្រី អ៊ឹមផាន វណ្ណឌី បាននាំគ្រួសារទៅដើរលេងកម្សាន្តនៅបរទេស ដោយរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយសម្លៀកបំពាក់សុភាពរាបសា។

នាយិកាក្រុមហ៊ុនគ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» បាននាំស្វាមី និងកូនប្រុសស្រីទៅប្រទេសសិង្ហបុរី។ ដោយដំណើរកម្សាន្តនេះ លោកស្រី អ៊ឹមផាន វណ្ណឌី នៅតែប្រើប្រាស់ឈុតសម្លៀកបំពាក់មើលទៅធម្មតា តែជាប្រេនដ៏អស្ចារ្យតាំងពីក្បាលដល់ចុងជើង។
លោកស្រី វណ្ណឌី បានប្រើប្រាស់ប្រេន Dior ទាំងសម្លៀកបំពាក់ ស្បែកជើង និងកាបូប ហើយបានផ្លាស់ប្ដូរ ២ ឈុតសុទ្ធតែជាម៉ូដស្រស់ស្អាត។ ដោយឈុតទី១ លោកស្រីកាន់កាបូបដៃ Dior Lady D-Joy crossbody bag តម្លៃជាង ៥ ១០០ ដុល្លារ ជាមួយសំពត់អាវពណ៌ខ្មៅ។
ចំណែកឈុតទី២ ក៏ជាប្រេន Dior ពណ៌ដី ផ្កាពណ៌ខ្មៅ ព្រមទាំងស្បែកជើង LORO PIANA តម្លៃជាង ២ ៧០០ ដុល្លារ។ មិនមែនតែលោកស្រី អ៊ឹមផាន វណ្ណឌី ប៉ុណ្ណោះទេ ទាំងស្វាមី និងកូនៗប្រុសស្រី រៀបចំតុបតែងខ្លួនដោយសុទ្ធតែជាសម្លៀកបំពាក់ប្រេនៗទាំងអស់គ្នា។
មិនត្រឹមតែពូកែរៀបចំខ្លួន ដោយខ្លួនឯងប៉ុណ្ណោះទេ លោកស្រី អ៊ឹមផាន វណ្ណឌី ក៏បានជួយរៀបចំឲ្យគ្រួសារបានយ៉ាងសមរម្យដូចខ្លួនដែរ៕




អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan




