ឧកញ៉ា ណូ សុភា មិនទម្លាក់ដៃក្នុងការចូលរួមសង្គមជាតិ ពេលនេះកំពុងរៀបចំថវិកាជាង ១ សែនដុល្លារ កសាងសាលា

មុន​នេះ​បន្តិច​សេដ្ឋិនី សុភាព បុត្រឈរ បានឲ្យដឹងថា​កំពុង​រៀបចំ​ថវិកា​ជាង ១​សែន​ដុល្លារ ដើម្បី​ចូលរួម​ចំណែក​ក្នុង​វិស័យ​អប់រំ​នៅ​ស្រុក​ខ្មែរ​ដោយ​កសាង​សាលា​រៀន​ឲ្យ​ក្មេង​ៗ ដើម្បី​ទទួល​បាន​ការ​សិក្សា​។

តាមដានជាមួយយើង៖ Million Times

ជា​ការ​ពិត​ណាស់​អគ្គ​នាយិកា​ក្រុមហ៊ុន AG Bottcher និង​ជា​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា​រូប​នេះ​បាន​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន។ មិន​តែ​ប៉ុណ្ណោះ​ឧកញ៉ា ណូ សុភា ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​ជាច្រើន​មិន​ថា​សុខាភិបាល និង​វិស័យ​ការពារ​ជាតិ​នា​ពេល​កន្លង​មក គ្រា​កន្លង​មក។

ថ្មី​ៗ​នេះ​ភរិយា​លោក Udo Böttcher ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Böttcher AG បាន​ចូល​រួម​ក្នុង​វិស័យ​អប់រំ​បន្ត​ទៀត ដោយ​មាន​គម្រោង​ក្នុង​ការ​សាងសង់​សាលា​រៀន​តាមតំបន់ផ្សេងៗ ដោយ​ចំណាយ​ទឹក​ប្រាក់ ១២០ ០០០ អឺរ៉ូ និង​ស្មើ​ប្រមាណ១៣៧ ១០៧ ដុល្លារ។

អគ្គ​នាយិកា ក្រុមហ៊ុន AG Bottcher បាន​បញ្ជាក់​ថា បច្ចុប្បន្ន ​ខ្លួន និង​ក្រុម​គ្រួសារ កំពុង​រៀបចំ​គម្រោង​ថវិកា​ប្រមាណ ១២០ ០០០ អឺរ៉ូ (មួយ​សែន​ពីរ​ម៉ឺន​អឺរ៉ូ) សម្រាប់​ការសាងសង់ និង​អភិវឌ្ឍន៍​សាលា​រៀន​នៅ​តាម​តំបន់​ផ្សេង​ៗ។

តាម​រយៈ​រូបភាព​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​គម្រោង​អាគារ​សិក្សា​របស់​សាលា​រៀន​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការសាងសង់។ គម្រោង​មួយ​ចំនួន​បាន​ចាប់ផ្ដើម ខណៈ​គម្រោង​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ និង​អនុវត្ត​ជា​បន្តបន្ទាប់។

​ភរិយា​លោក Udo Böttcherបន្ថែម​ជា​ចុងក្រោយ​ថា នឹង​បន្តជួយទៅតាមសមត្ថភាព ដើម្បី​ឲ្យ​កុមារ​កាន់តែ​ច្រើន​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​ល្អ និងមានអនាគតភ្លឺស្វាង៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher