លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង តែងតែមានមោទនភាពចំពោះកូនស្រីទាំង ២ របស់ខ្លួន គឺកញ្ញា គិត ស៊ូរៀរង្សី វ័យ ១៩ ឆ្នាំ និង គិត ស៊ូណាវីន វ័យ ១៨ ឆ្នាំ។

កូនស្រីនៃសេដ្ឋី គិត ម៉េង និងសេដ្ឋិនី ម៉ៅ ចំណាន បានចំណាយកម្លាំងកាយចិត្ត ចិញ្ចឹមបីបាច់កូនៗមិនថាប្រុសស្រីឡើយ ដោយបង្រៀនសព្វគ្រប់បែបយ៉ាង។ ជាពិសេសកូនស្រីតែងតែមានការសម្រិតសម្រាំង និងថ្នាក់ថ្នម ព្រមជាមួយទន់ភ្លន់។
គិត ស៊ូរៀរង្សី និង គិត ស៊ូណាវីន ពេលនេះធំពេញវ័យ និងមានរូបសម្រស់ស្រស់ស្អាតមិនចាញ់គ្នាឡើយ ម្នាក់ម្នាក់បែបស្រទន់ ស្រគត់ស្រគំ រម្យទម ហើយម្នាក់ទៀតបែបនារីទាន់សម័យ រឹងមាំ និងនឹងធឹង។

អ្នកទាំង ២ ធំសឹងតែស្មើម្ដាយ គឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទៅហើយ។ អ្នកទាំង ២ ក៏មានរសនិយមក្នុងការតុបតែងខ្លួនផ្សេងគ្នាដែរ តែក្រោមក្រសែភ្នែកម្ដាយ គឺអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គិត ស៊ូរៀរង្សី វ័យ ១៩ ឆ្នាំ និង គិត ស៊ូណាវីន តែងតែស្លៀកពាក់សមសួនជានារីខ្មែរជានិច្ចដែរ។
ជាក់ស្ដែងកាលពីខែមុន គ្រួសារប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថតរូបជុំគ្នា ដើម្បីយកទៅដាក់តាំងនៅផ្ទះថ្មីនៅប្រទេសអូស្ត្រាលី។
ក្នុងនោះមានទាំងសម្លៀកបំពាក់ប្រពៃណីសំពត់បត់ហូលខ្មែរ និងសម្លៀកបំពាក់ប្រេនសម័យថ្មីផងដែរ។ សម្រាប់ឈុតប្រេនវិញគិត ស៊ូរៀរង្សី វ័យ ១៩ ឆ្នាំ និង គិត ស៊ូណាវីន វ័យ ១៨ ឆ្នាំ បានប្រើឈុតស្រដៀងគ្នា ១ស្លៀកពាក់ប្រេន Dior និងម្នាក់ទៀត Christian Dior។
១. គិត ស៊ូរៀរង្សី ជ្រើសអាវ Cropped Jaket តម្លៃ ៤ ៧០០ ដុល្លារ និងសំពត់ខ្លី Pleated Miniskirt តម្លៃ ៣ ៨០០ ដុល្លារ។

២. គិត ស៊ូណាវីន គ្រងឈុត Christian Dior


៣. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្លាស់ប្ដូរ ២ ឈុត ទី១ ឈុត Dior ពណ៌ប្រផេះ និងឈុតទី ២ ក៏ជាប្រេន Dior ដែរ គ្រាន់តែជាពណ៌ខ្មៅ និងភ្លឺផ្លេក៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia




