ការរៀបចំខ្លួនរបស់លោកស្រី សំអាង លក្ខិណា ពេលទទួលពាននៅប៉ារីស ស្អាត ថ្លៃថ្នូរ

លោកស្រី សំអាង លក្ខិណា បាន​រួម​ដំណើរ​ជាមួយ​បងប្រុស អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក្នុង​ការ​ចូលរួម​ទទួល​មេដាយមាស ២៣ និងពានពេជ្រ ៤ នៅ​លើ​ទឹកដី​ប្រទេស​បារាំង​កាលពី​ពេល​ថ្មីៗ​នេះ។

តាមដានជាមួយយើង៖ Million Times

នា​វេលា​បង្ហាញ​ខ្លួន​លើ​ទឹក​ដី​ស៊ីវិល័យ​របស់​អឺរ៉ុប​មួយ​នេះ​លោកស្រី លក្ខិណា បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ខ្លួន​ពិតជា​បាន​ត្រៀម​ខ្លួន​រាល់ ដើម្បី​ជាន់​លើ​ដី​ប្រទេស​បារាំង។ សម្លៀកបំពាក់​តាំង​ពី​ថ្ងៃ​ចេញ​ដំណើរ រហូត​មក​ដល់​ពេល​ឡើង​ទទួល​មេដាយ លោកស្រី លក្ខិណា បាន​គ្រង​សម្លៀកបំពាក់​យ៉ាង​ប្រណីត។

សម្លៀកបំពាក់ កាបូប ស្បែកជើង របស់​លោកស្រី សំអាង លក្ខិណា បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ជា​អភិជន រស់នៅ​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់។ ព្រោះ​បើ​មើល​ការ​រៀបចំ​របស់​កូនស្រី​ពី​សេដ្ឋី សំ អាង វិញ ពិតជា​ប្រេន​ល្បី​ៗ​តាំង​ពី​ចុង​សក់ ដល់​ចុង​ជើង។

១. ឈុត gucci អាវ ១ ៨៤៤ ដុល្លារ+សំពត់ ២ ២៦៦ ដុល្លារ និងស្បែកជើង Rose Vivier Pumps in satin តម្លៃ ១ ៨០០ ដុល្លារ។

២. ឈុត​អាវ​ក្រៅ ALEXANDER MCQUEEN – Leather Biker Jacket W/ Peplum តម្លៃ ៦ ៩៩០ ដុល្លារ+ កាបូប Louis Vuitton Snakeskin Vanity Pouch Black តម្លៃ ៥០០០ ដុល្លារ។

៣. ឈុត​ប្រពៃណី​ខ្មែរ​អាវ+សំពត់​ច្នៃ​ពី​ហូល​ពណ៌ទឹកប៊ិច និង​ស្បែកជើង Amina Muaddi តម្លៃ​ជាង ១ ៤០០ ដុល្លារ៕

អត្ថបទ៖ឆដា, រូបភាព៖ Vattanac Brewery និង Instagram leakhenasa