សម្រាប់លោកស្រី លី សុខឆេង ដែលជាសមាជិក ជីប ម៉ុង គ្រុប ក៏បានចូលរួមឲ្យពរជ័យមង្គលដល់ក្មួយប្រុស ដែលទៅរៀបចំមង្គលការនៅលើទឹកដីអឺរ៉ុប កាលពីពេលកន្លងទៅថ្មីៗ។

នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង រូបនេះនៅតែរៀបចំខ្លួនបែបស្រគត់ស្រគំ និងរម្យទមដដែល មិនខុសពីការចូលរួមមង្គលការនៅស្រុកខ្មែរឡើយ។ បើនិយាយពីរូបសម្រស់ វិញគឺនៅតែស្រស់ស្អាត នៅពេលលោកស្រីបន្ថែមវ៉ែនតាខ្មៅ។
សម្រាប់រ៉ូបពណ៌ផ្កាឈូកដែលលោកស្រី លី សុខឆេង ស្លៀកចូលរួមមង្គលការកូនរបស់បងប្រុស នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានគ្រងប្រេន Zimmermann ដែលអាវមានតម្លៃ ៨៥០ ដុល្លារ និងសំពត់ ១ ២៥០ ដុល្លារ។


គ្រងឈុតពណ៌ផ្កាឈូក ប្រេន Zimmermann លោកស្រី លី សុខឆេង បានបន្ថែមដោយគ្រឿងអលង្ការក្រវិល ចិញ្ចៀន និងនាឡិកាតូចៗស័ក្តិសមជាមួយម៉ូដសក់ និងរ៉ូបដ៏សាមញ្ញមួយនោះ។
ក្នុងពេលចូលរួមមង្គលការប្រធានបន្តវេនរបស់ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ ក្រុមគ្រួសារ ជីប ម៉ុង ក៏បានសម្រាកលំហែកាយ និងដើរកម្សាន្តនៅទឹកដីអឺរ៉ុបនោះផងដែរ៕




អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត




