បងប្អូនស្រីថៅកែហាងគ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង លោកស្រី អ៊ឹមផាន វណ្ណឌី-អ៊ឹមផាន វណ្ណដា ការតុបតែងខ្លួនមិនចាញ់គ្នាឡើយ

និយាយ​ពី​ថៅកែ​ស្រី​ទាំង ២ របស់​ក្រុមហ៊ុន​ផលិត លក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង គឺ​លោកស្រី លោកស្រី អ៊ឹមផាន វណ្ណឌី-អ៊ឹមផាន វណ្ណដា ដែល​ជា​ស្ត្រី​ជោគជ័យ​ទាំង​វ័យ​ក្មេង គេ​ក៏​មិន​ភ្លេច​លើក​ឡើង​ពី​ចរិយាសម្បត្តិ សមត្ថភាព និង​រូប​សម្រស់​ឡើយ។

តាមដានជាមួយយើង៖ Million Times

ជាក់ស្ដែង​ប្រសិនបើ​បងប្អូន​ស្រី អ៊ឹមផាន វណ្ណឌី-អ៊ឹមផាន វណ្ណដា ចូលរួម​កម្មវិធី​ណា​ជាមួយ​គ្នា​នោះ ច្បាស់​ណាស់​ថា​​​នរណា​​ៗ​ក៏​លាន់​មាត់​សរសើរ​ពី​ការ​រៀបចំ​តុបតែង​ខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត និង​សមរម្យ​ជា​ស្ត្រី​មាន​មុខមាត់​ក្នុង​សង្គម។

ក្រឡេក​ទៅ​មើល​ការ​រៀបចំ​សម្លៀកបំពាក់​តុបតែង​មុខ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ​មួយ អ្នក​ទាំង ២ បាន​ជ្រើសរើស​ការ​ផាត់មុខ ធ្វើសក់ និង​កាបូប​ដៃ​ស្រដៀង​គ្នា។

ដោយ​លោកស្រី អ៊ឹមផាន វណ្ណឌី បាន​ប្រើ​ប្រាស់​ហូល​ពណ៌​ទឹកប្រាក់ កាបូបGoyard Silver Goyardine Saigon Souple Mini Bag តម្លៃ ៤ ៤៩២ ដុល្លារ។

ចំណែក​លោកស្រី អ៊ឹមផាន វណ្ណដា បាន​ជ្រើស​ឈុត​ប្រពៃណី​ពណ៌​ទឹក​ក្រូច​ច្នៃ​ពី​ហូល​ខ្មែរ ហើយ​កាន់​កាបូប Kelly 25 Hermès ជាង ២ ម៉ឺន​ដុល្លារ ស្បែកជើង Amina Muaddi Rosie mules តម្លៃ ១ ០៨១ ដុល្លារ។

ដោយសារតែ​អ្នក​ទាំង ២ ជា​ម្ចាស់​ហាង​គ្រឿងអលង្ការ​ស្រាប់ នោះ​ទើប​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ អគ្គ​នាយិកា និង​អគ្គ​នាយិកា​រង បាន​លេង​ស្ទីល៍​មួយ​អស់ដៃ​ជាមួយ​ម៉ូដ​គ្រឿងពេជ្រ​ប្រណីតៗ៕

អត្ថបទ៖ ឆដា, រូបភាព៖ IM Phanvannda fanpage