ប្រេនសម្លៀកបំពាក់ភរិយាអ្នកឧកញ៉ា លាង ម៉េង និងកូនស្រីៗថ្ងៃមង្គលការសាច់ញាតិលើទឹកដីអឺរ៉ុប

នា​ថ្ងៃ​មង្គលការ​ក្មួយ​ប្រុស​ប្រធាន​បន្តវេន​របស់​ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ លើទឹកដីអឺរ៉ុប កាលពីសប្ដាប៍មុន ក្រុម​គ្រួសារ​របស់​អ្នកឧកញ៉ា លាង ម៉េង ក៏​បាន​ចូលរួម​ឲ្យ​ពរជ័យ​ដល់​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ដែរ។ សមាជិក​គ្រួសារ​អ្នក​ឧកញ៉ា លាង ម៉េង មាន​លោក ភរិយា​គឺ​លោកស្រី គឹម ចាន់ណា, កូនប្រុស អ៊ឹង ឬទ្ធី និង​ភរិយា ផន សុផានីសា, កូន​ស្រី អ៊ឹង វត្តី ហៅ Marshell និង​គូ​ដណ្ដឹង ស៊ី ហ៊ួតកុក, កូន​ប្រុស អ៊ឹង ប្រីយ៉ាន និង​កូន​ស្រី​ពៅ អ៊ឹង វីនីកា។

ក្រឡេក​ទៅ​មើល Fashion សុភាព​នារី​ទាំង ៤ រូប​នៃ​គ្រួសារ​អ្នក​ឧកញ៉ា លាង ម៉េង ពិតជា​ស្រស់​ស្អាត​សម​នឹង​រូប​សម្បត្តិ​ម្នាក់​ៗ។ ក្នុង​នោះ​បើ​និយាយ​ចាប់តាំង​ពី​លោកស្រី គឹម ចាន់ណា ជា​ម្ដាយ​បាន​រៀបចំ​សម្លៀកបំបាក់​បាន​យ៉ាង​អស្ចារ្យ។

១. លោកស្រី គឹម ចាន់ណា គ្រង់​រ៉ូប​ពណ៌​ស្វាយ​ប្រេន IRIS SERBAN តម្លៃ ២ ៧៨៩ ដុល្លារ

តាមដានជាមួយយើង៖ Million Times

២. អ្នកនាង ផន សុផានីសា គ្រង់​រ៉ូប​ពណ៌​ក្រហម​វែង​គ្មានខ្សែ​របស់ Rebecca Vallance រចនាដោយ Alora តម្លៃ ២ ៣៦០ ដុល្លារ

៣. កញ្ញា អ៊ឹង វត្តី ហៅ Marshell ជ្រើស​ឈុត​ពណ៌​ដី​នៃ​ប្រេន Elie Saab តម្លៃ ៥ ៨៦៦ ដុល្លារ

៤. កញ្ញា អ៊ឹង វីនីកា ស្លៀក​រ៉ូប​ពណ៌​លឿង ​របស់​ប្រេន Elie Saab តម្លៃ ៨ ៨៩៩ ដុល្លារ

ដោយឡែក​សុភាព​បុរស​វិញ​បាន​ជ្រើសរើស​ឈុត​អាវ​ធំ​ពណ៌​ខ្មៅ​ទាំងអស់​គ្នា៕

អត្ថបទ៖ ឆដា, រូបភាព៖ channakim99