មង្គលការប្រធានបន្តវេនរបស់ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ និងកូនស្រីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅលើទឹកដីនៃប្រទេសអ៊ីតាលីក៏មានការចូលរួមពីសំណាក់កញ្ញា អ៊ឹង នីកូល ដែលជាកូនស្រីអ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ផងដែរ។


ក្នុងនាមជាសាច់ញាតិខាងកូនកំលោះ អ៊ឹង វីរៈ កញ្ញា Nicole ដែលជាប្អូនស្រីជីដូនមួយ បានចូលរួមអបអរសាទរជាមួយគូស្នេហ៍ គឺលោក ផន មុតច័ន្ទឧត្តម ឬ Erich ដែលត្រូវជាកូនប្រុសរបស់ថៅកែស្រាបៀហនុមាន។
នាថ្ងៃមង្គលការកូនប្រុសច្បងលោកអ្នកឧកញ៉ា លាង ឃុន កូនប្រុសច្បងលោកអ្នកឧកញ៉ា លាង ឃុន និងកូនក្រមុំឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នីកូល បានគ្រងរ៉ូបពណ៌លឿងប្រេន Elie Saab Embellished scarf-detail silk gown ដែលមានតម្លៃ ៥ ៥៩៣ ដុល្លារយ៉ាងស្រស់ស្អាតមិនចាញ់កូនក្រមុំឡើយ។
អ្នកទាំង ២ តែងតែចូលរួមក្នុងកម្មវិធីនៃគ្រួសារទាំងសងខាង ក្នុងកម្មវិធីផ្សេងៗ។ Nicole បានកាន់ដៃ Erich ក្នុងនាមជាគូស្នេហ៍ដែលមានគ្រួសារទាំងសងខាងដឹងឮ និងទទួលស្គាល់ ដោយរង់ចាំតែថ្ងៃពិសេសមកដល់ប៉ុណ្ណោះ។ សម្រាប់គូស្នេហ៍ទាំង ២ ពិតជាស្រស់ស្អាត និងសង្ហាសមគ្នាតែម្ដងទាំងក្រុមគ្រួសារទាំងសងខាង និងឋានៈមុខមាត់ក្នុងសង្គម៕



អត្ថបទ៖ ឆដា, រូបភាព៖ Instagram Nicoleungg និងអ៊ីនធឺណេត




