សម្រស់នៅតែឆ្វាច ការលេងស្ទីល៍សម្លៀកបំពាក់របស់លោកស្រី ឆាយ លក្ខិណា កាន់តែមិនធម្មតា

ម្ចាស់​ហាង​ពេជ្រ ឡុកហ្វុក លោកស្រី ឆាយ លក្ខិណា មមាញឹក​ទាំង​ការងារ​ផ្ទាល់​ខ្លួន ហើយ​ក៏តែងតែ​ឆ្លៀត​ពេល​វេលា​ចូលរួម​ការងារ​មនុស្ស​ធម៌​ជា​ញឹកញាប់។ ក្នុង​នោះ​ការ​ចូលរួម​ជាមួយ​សមាគម​សិល្ប​ករ​ខ្មែរ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​មិន​ដែល​អាក់ខាន​ដែរ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ឆាយ លក្ខិណា ជា​អ្នក​ជំនួញ​ស្រី​មាន​ឥទ្ធិពល​ក្នុង​នាម​ជា​សហគ្រិន​ស្ត្រី​វ័យ​ក្មេង ជោគជ័យ ហើយ​អ្វី​ដែល​ស្រ្តី​ជំនាន់​ក្រោយ​តែង​យក​គំរូ​តាម គឺ​ការ​រៀបចំ​ខ្លួន​ដោយ​ត្រឹមត្រូវ និង​ស៊ីវិល័យ​បំផុត មិន​ថា​ចូលរួម​ក្នុង​កម្មវិធី​ណា​ឡើយ។

មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ឡើយ​ម្ចាស់​ហាង​ពេជ្រ ឡុកហ្វុក ជ្រើសរើស សម្លៀកបំពាក់​យ៉ាង​លេចធ្លោ​មិន​ថា​ចូលរួម​កម្មវិធី​ផ្លូវការ​បែប​ជំនួញ និង​កម្មវិធី​ជប់លៀង មង្គលការ​ផ្សេង​ៗ​របស់​អ្នក​មុខ​អ្នក​ការ​ក្នុង​សង្គម។

អ្នក​តាមដាន​សកម្មភាព​របស់​លោកស្រី លក្ខិណា លើ​បណ្ដាញ​សង្គម ច្បាស់​ជា​ចាប់​អារម្មណ៍​ថា ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេង​ៗ ម្ចាស់​ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក តែងតែ​ប្រើប្រាស់​សម្ភារ​ដែល​ជា​ម៉ាក​យីហោ​ល្បី សម​នឹង​រូប​សម្រស់ និង​ឋានៈ​តួនាទី។

ដោយ​កាលពី​ដើម​ខែ​មុន ​លោកស្រី ឆាយ លក្ខិណា ចូល​រួម​ក្នុង​កម្មវិធី​បែប Fashion មួយ ហើយ​ការ​តែង​ខ្លួន​ពិតជា​ស័ក្តិសម​ខ្លាំង។ ដោយ​ការ​ជ្រើសរើស​ឈុត​ខ្មៅ និង​កាបូប Chanel Lambskin Quilted Pearl Top Handle Clutch With Chain Black ដ៏​ស្រស់​ស្អាត និង​តម្លៃ​ជាង​រាប់​ពាន់​ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Oliva Kong