លោកស្រី ជួប មាន ដែលជាអគ្គនាយិកាផលិតកម្មថោន (Town) តែងតែត្រូវបានគេចាត់ទុកថាជាសហគ្រិនស្រ្តីជោគជ័យ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត និងមានគ្រួសារដ៏កក់ក្ដៅ។


ទោះជាមមាញឹកក្នុងការគ្រប់គ្រងអាជីវកម្មដែលបង្កើតឡើងរួមគ្នាជាមួយស្វាមី តែលោកស្រីនៅតែមិនភ្លេចក្នុងការថែរក្សា សុខភាពផ្លូវកាយ ផ្លូវចិត្ត បានធ្វើឲ្យរូបសម្រស់កាន់តែស្អាត និងក្មេងជាងបើទោះជាក្លាយជាជីដូនគេហើយក៏ដោយ តែរូបសម្រស់មិនសមនឹងវ័យ។
អគ្គនាយិកាផលិតកម្មថោន ជាស្រ្តីអ្នកជំនួញ និងមានភាពប៉ិនប្រសព្វក្នុងការរៀបចំខ្លួន សម្លៀកបំពាក់ និងមុខមាត់ ស្អាតភ្លឹងតាំងពីចុងសក់ដល់ចុងជើង។ មិនតែប៉ុណ្ណោះម្ចាស់ទូរទស្សន៍ និងវិទ្យុថោន ជាអភិជន និងមានរសនិយមប្រើរបស់ប្រេន។


ជាក់ស្ដែងក្នុងឈុតធម្មតាៗ តែលោកស្រី ជួប មាន នៅតែឆ្លៀតបង្កប់សម្ភារៈមានតម្លៃដូចជាកាបូប និងស្បែកជើង។ ដូចឈុតអាវប៉ាក់ស សំពត់បត់នេះ ថៅកែស្រីរបស់ស្ថានីយទូរទស្សន៍ថោន បានកាន់កាបូប Chanel និងស្បែកជើង versace។
ដោយកាបូប Chanel Yellow Python Small Coco Top Handle Ruthenium Hardware មានតម្លៃ ៤ ៥០០ ដុល្លារ និងស្បែកជើង Versace Medusa Palazzo Gold តម្លៃជិត១ ពាន់ដុល្លារ៕


អត្ថបទ៖ ឆដា, រូបភាព៖ Va Sothea



