ប្រេន POiR ដែលជាផលិតផលកូនខ្មែរ ប្រមាណ ១២ មុខ របស់ឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុន សិដ្ឋ អេន អានីធន ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក គឺប្រជាជនកម្ពុជាតែម្ដង។


សម្រាប់រាល់ផលិតផល POIRឧកញ៉ា ម៉ៅ បញ្ជាពណ៌ បានបញ្ជាក់ថា ឆ្លុះបញ្ចាំងពីគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ និងកម្រិតស្តង់ដារវេចខ្ចប់មានសុវត្ថិភាព និងត្រូវបានបង្កើតឡើងដើម្បីបំពេញ តម្រូវការរបស់ប្រជាជនកម្ពុជាដោយយកចិត្តទុកដាក់លើគុណភាពជាចម្បង។
ស្ថាបនិក និងជានាយិកាសាលាអន្តរជាតិ ធី អាយ អេ (TIA International School) បង្កើតផលិតផល PoiR នេះឡើងចក្ខុវិស័យវែងឆ្ងាយ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារ ដែលកំពុងកើនឡើង។


បើនិយាយពីការរៀបចំខ្លួនវិញឧកញ៉ា ម៉ៅ បញ្ចពណ៌ មិនត្រឹមតែរម្យទម និងសុភាពរាបសាសមឋានៈ និងតំណែងក្នុងសង្គមប៉ុណ្ណោះទេ នាយិការូបនេះអាចបត់បែនការជ្រើសរើសសម្លៀកបំពាក់បានយ៉ាងល្អទាំងពេលចូលរួមផ្លូវការជាឈុតប្រពៃណី និងម៉ាកយីហោល្បីៗលំដាប់ពិភពលោក។
គួរបញ្ជាក់ផងដែរថា ឧកញ៉ា ម៉ៅ បញ្ចពណ៌ ជាស្ថាបនិក និងជានាយិកានៃ សាលាអន្តរជាតិ ធី អាយ អេ (TIA International School) ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និងជានាយិកាប្រតិបត្តិ (CEO) នៃក្រុមហ៊ុន សិដ្ឋ អេន អានីធន។ ទោះជាមមាញឹកមុខជំនួញ តែឧកញ៉ា ម៉ៅ បញ្ចពណ៌ សកម្មក្នុងការងារមនុស្សធម៌ផ្សេងៗ៕


អត្ថបទ៖ ឆដា, រូបភាព៖Annie Pagnapor Mao



