នាថ្ងៃមង្គលការដ៏ធំមួយកាលពីពេលថ្មីៗនេះអ្នកឧកញ៉ា គិត ម៉េង បានបណ្ដើរគ្នាជាមួយភរិយាបណ្ដូលចិត្តលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមឲ្យពរជ័យសិរីសួស្ដីជយមង្គលដល់គូស្នេហ៍ថ្មីថ្មោង ដែលបានដឹកដៃគ្នាចូលរោងជ័យ។


បើនិយាយពីការរៀបចំខ្លួននាថ្ងៃចូលរួមមង្គលការនោះ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម៉ៅ ចំណាន បានជ្រើសរើសឈុតបែបស្រគត់ស្រគំទាំងពីព្រឹកនៃកម្មវិធី រហូតដល់ពេលរាត្រី។
កម្មវិធីជប់លៀងទទួលទានអាហារប្រធានសមាគមសិល្បករខ្មែរ បានស្លៀករ៉ូបរបស់ប្រន Jenny Packhamពណ៌ត្នោត ដោយមានឌិនអង្កាំប្រដេញគ្នា ចាំងភ្នែកតែម្ដង។ សម្រាប់ឈុត Jenny Packhamពណ៌ត្នោតនេះមានតម្លៃ ៤ ៥០០ ដុល្លារ។
គួរបញ្ជាក់ផងដែរថា សេដ្ឋិនីរូបនេះកន្លងមកបានជ្រើសរើសប្រេន Jenny Packham ជាច្រើនឈុតសម្រាប់តុបតែងខ្លួន ចូលរួមកម្មវិធីធំៗផ្សេងៗគ្នា៕




អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត



