សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសាន ដែលរួមមានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងតំបន់ឦសាន និងតំបន់កណ្ដាលប្រទេស
Tag: រដ្ឋាភិបាល
រដ្ឋាភិបាល និងវិស័យឯកជន ឯកភាពវិធានការដោះស្រាយបញ្ហាប្រឈមសម្រាប់វិស័យ SMEs
ដ្ឋាភិបាល និងវិស័យឯកជនផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម (SMEs) និងសេវាកម្ម បានឯកភាពលើវិធានការជាក់លាក់មួយចំនួន ដើម្បីបន្តដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់បរិយាកាសធុរកិច្ច បន្ទាប់ពីកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារ «គ» នៃវេទិការដ្ឋាភិបាល–ផ្នែកឯកជន
រាជរដ្ឋាភិបាលប្តេជ្ញាពង្រឹង SME ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពង្រឹងវិស័យ SME ឱ្យក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន
រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួច ជួយដោះស្រាយបញ្ហាសំខាន់ៗក្នុងវិស័យ SME
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងការអរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ ហើយបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់ មួយពាក់ព័ន្ធនឹង SME
គម្រោងចំនួន ៤ តម្លៃ ២៥ លានដុល្លារនៅភូមិភាគឦសាន ស្នើសុំការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបន្តចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគនៅ ខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ដែលមានតម្លៃ ២៥ លានដុល្លារ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើសុំការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី
ឯកឧត្តម ស៊ុន ចាន់ថុល៖ រដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
រាជរដ្ឋាភិបាលជានិច្ចកាលតែងចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជាសរសៃឈាមនៃសេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជាសរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិសស្លោក “មានផ្លូវ មានសង្ឃឹម” ។
រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»
រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ ជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់,
រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ
គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល
ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។













