រដ្ឋាភិបាល បាននិងកំពុងពិនិត្យ និងរៀបចំគោលនយោបាយថ្មី ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងរុញការអភិវឌ្ឍនគរូបនីយកម្ម។
Tag: រដ្ឋាភិបាល
រដ្ឋាភិបាល ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ១១ ក្រោមទុន ៤០០ លានដុល្លារ នៅភូមិភាគឦសាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៨០០ កន្លែង។
រាជរដ្ឋាភិបាល សម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលនៃការអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។
រដ្ឋាភិបាលជំរុញការអភិវឌ្ឍផ្លូវដែក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation - CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា
រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់គម្រោងជិត ៤០០ ក្រោមទុន ៧,៨ ពាន់លានដុល្លារនៅខេត្តព្រះសីហនុ
រាជរដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧,៨ ពាន់លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥០ ៦៧០ កន្លែង ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥
រដ្ឋចំណាយថវិកាជាង ១ពាន់ ៣រយលានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលកូវីដ-១៩
កម្មវិធីនេះ បានផ្តល់សាច់ប្រាក់ ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ...
ឆ្នាំក្រោយរដ្ឋគ្រោងចំណាយជាង ៩ពាន់លានដុល្លារ ខណៈវិស័យសង្គមកិច្ចគ្រោងចំណាយច្រើនជាងគេ
បើតាមប្រភពនេះ ក្នុងឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជា...










