ថៅកែប្រេន Miss Sunflower នាំយកម៉ូតូ/កុំព្យូទ័រ Mac book ទៅប្រគល់ដល់ដៃសិស្សប្រុសស្រី និទ្ទេស A នៅក្រចេះ

ដូច​ដែល​លោកស្រី ឡៃ ស៊ូយៀក បាន​សន្យា​ថា​នឹង​ជូន​រង្វាន់​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បាក់​ឌុប និង​ទទួល​បាន​និទ្ទេស A។ ដោយ​ថ្មីៗនេះលោកស្រី និងស្វាមី​បាន​ទៅ​ដល់​ខេត្តក្រចេះ ដែលជា​ទី​កន្លែង​កំណើតជាមុន។

តាមដានជាមួយយើង៖ Million Times

ដោយ​កាលពី​ថ្ងៃ ១០ ខែ​កញ្ញា ឆ្នាំ ២០២៦ អ្នក​ឧកញ៉ា ឡាយ លីហួ និង​លោកស្រី ឡៃ ស៊ូយៀក អគ្គនាយក​ក្រុមហ៊ុន H.Y Global (Miss Sunfower Brand) បាន​ប្រគល់​ជូន​ដល់​សិស្ស​និទ្ទេស A ទាំង ៣៥ នាក់​សម័យ​ប្រឡង ១០ សីហា ២០២៦ មក​ពី ៨ វិទ្យាល័យ និង​​បាន​ឧបត្ថម្ភ​ថវិកា និង​រង្វាន់​លើក​ទឹក​ចិត្ត ជូន​ដល់​លោក​នាយក លោកគ្រូ​ អ្នកគ្រូ​ក្នុង​ខេត្ត​ក្រចេះ។

រង្វាន់​លើក​ទឹក​ចិត្ត​រួមមាន៖ សិស្ស​និទ្ទេសA​ ដែលមានលំដាប់ពិន្ទុខ្ពស់ពីលេខ១​ ដល់​លេខ ១០ ម្នាក់​ម៉ូតូ ១គ្រឿង។ ចំណែក​សិស្ស​និទ្ទេសA លំដាប់​ពិន្ទុ​ពីលេខរៀងទី១១ ដល់លេខ៣៥​ ទទួល​បាន​កុំព្យូទ័រ Mac book ម្នាក់១គ្រឿង។

ក្នុង​នោះ​ដែរគណៈនាយកទាំង៨​នាក់​ មកពី៨សាលា​ ទទួល​បាន​ថវិកា ក្នុង​ម្នាក់ ២០០ ដុល្លារ និង​លោកគ្រូ អ្នកគ្រូ​ មកពី ៨ សាលា​ទទទួលបានថវិកាក្នុងម្នាក់១០០ ដុល្លារ។

សកម្មភាព​ដ៏​ប្រពៃ​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​អគ្គនាយក​ក្រុមហ៊ុន H.Y Global (Miss Sunfower Brand) លើ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ក្រចេះ ដើម្បី​ជា​កម្លាំង​ជុំវិញ​ទឹកចិត្ត​ក្មេង​ជំនាន់​ក្រោយ​ក្នុង​ខេត្ត​ក្រចេះ កាន់តែ​ខិតខំ​ប្រឹងប្រែងបន្តទៀត៕

អត្ថបទ៖ឆដា, រូបភាព៖ វិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ _ ផ្លូវការ