បើនិយាយដល់ស្រ្តីអភិជន មានមុខជំនួញច្រើន ហើយថែមទាំងជាសប្បុរសជនថែមទៀតនោះ ច្បាស់ណាស់ជានឹកដល់លោកស្រី ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក។

ប្រធានក្រុមហ៊ុនហ្គោដេន អេរ៉ា យូអិលរី ឯ.ក លោកស្រី លក្ខិណា មិនត្រឹមជាស្ត្រីមានភាពឈ្លាសវៃក្នុងមុខជំនួញឡើយ តែថៅកែហាងពេជ្រ ឡុកហ្វុក គ្រឿងអលង្ការមានភាពស្ទាត់ជំនាញក្នុងការរៀបចំខ្លួនយ៉ាងសមសួនដូចឋាន តួនាទីក្នុងសង្គម។
លោកស្រីមិនមែនស្រស់ស្អាតតែក្នុងឈុតប្រពៃណីប៉ុណ្ណោះទេ តែជាមានភាពស្រស់ស្អាតគ្រប់ឈុតសម្លៀកបំពាក់បែបសម័យ ពិសេសការជ្រើសរើសកាបូបដៃប្រេនម៉ាកល្បីៗគ្រប់ប្រភេទលើពិភពលោក។
ងាកមកមើលឈុតប្រេនកាបូបវិញមិនថា DIOR, Judith Leiber, Hermès និង Bottega Veneta លោកស្រីសុទ្ធតែមានរបស់កម្រទាំងអស់។ សម្រាប់ឈុតសម្លៀកកំពាក់ដែលស៊ីនឹងកាបូបទាំងនោះ ពណ៌ខ្មៅពិតជាសមនឹងរូបរាងថៅកែហាងគ្រឿងអលង្ការនោះបំផុត។
ភាគច្រើនចូលរួមកម្មវិធីប្រពៃណី លោកស្រី លក្ខិណា ជ្រើសសំពត់បត់ខ្មែរអាវប៉ាក់ពណ៌ស្រស់ៗ តម្រូវតាមកម្មវិធី។ តែចូលរួមកម្មវិធីជប់លៀងវិញជាសម្លៀកបំពាក់សម័យ ហើយជាពណ៌ខ្មៅ លើកទាំងសម្រស់ និងសម្បុរស្បែក៕


អត្ថបទ៖ ឆដា, Huy Huy Make Up Artist




