ផលិតផលរបស់ក្រុមហ៊ុន KH Haitech-Haier Global Business របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន កំពុងទទួលបានការសរសើរ ក្នុងនាមជាក្រុមហ៊ុនកូនខ្មែរដែលអាចផលិតសម្ភារៈអេឡិចត្រូនិកថេបប្លេត ដើម្បីប្រើប្រាស់ម៉ាក KH ឬពាក្យពេញអានថា (K Haitech) បានយ៉ាងល្អ ប៉ុន្តែលើសពីនេះ ក្រុមហ៊ុនមួយនេះក៏មានសេវាកម្មជាច្រើនទៀតដែរ ដើម្បីបម្រើប្រជាជនកម្ពុជា។

ជាក់ស្ដែង ក្រុមហ៊ុនខ្មែររួមបញ្ចូលជាមួយក្រុមហ៊ុនអន្តរជាតិរបស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន KH Haitech-Haier Global Business ខាងលើមិនត្រឹមតែផលិត Tablets Laptop Desktop ម៉ាក KH ឬពាក្យពេញអានថា (K Haitech) ប៉ុណ្ណោះទេ តែក្រុមហ៊ុន KH Haitech-Haier Global Business របស់អ្នកឧកញ៉ាវ័យក្មេងដែលមានប្រភពមកពីខេត្តត្បូងឃ្មុំរូបនេះ ក៏មានផ្តល់សេវាកម្មដូចជា៖

១. E-education ជាប្រព័ន្ធអប់រំបែបអន្តរកម្ម ការបង្កើនប្រសិទ្ធភាពនៃការសិក្សានៅតាមសាលារៀន ដែលសិស្សានុសិស្សគ្រប់រូប អាចសិក្សារៀនសូត្របានកាន់តែប្រសើរឡើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈដំណោះស្រាយនៃការសិក្សាបែបប្រព័ន្ធអេឡិចត្រូនិច។

២. Smart Health Care ជាការផ្ដល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាផ្នែកសុខាភិបាលឆ្លាតវៃ និងឧបករណ៍បច្ចេកវិទ្យាសុខាភិបាលឆ្លាតវៃគ្រប់បរិបទ ដែលគ្របដណ្តប់ទៅលើដំណើរការជាច្រើន រួមមានការបង្ការ ការគ្រប់គ្រង ការព្យាបាល និងការថែទាំសុខភាពផងដែរ។

៣. Smart Manufacturing៖ ជួយម្ចាស់សហគ្រាសក្នុងការរៀបចំការដំណើរការ និងការដំឡើងម៉ាស៊ីនរោងចក្រគ្រប់ប្រភេទ បំពាក់ដោយច្ចេកវិទ្យាទំនើបចុងក្រោយ។

៤. Smart Energy៖ ផ្គត់ផ្គង់ និងជួយដំឡើងប្រព័ន្ធសូឡាសម្រាប់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តាមបែបបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង KH Haitech តាមរយៈលេខ៖
- 076 35 62 331(Khmer)
- 076 35 38 902(English)

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ




