រៀងរាល់ឆ្នាំថ្ងៃទី១ ខែកញ្ញា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រារព្ធកម្មវិធីខួបកំណើត ដែលមានតែភ្ញៀវជិតស្និទ្ធចូលរួមតែប៉ុណ្ណោះ។

មិនខុសពីឆ្នាំមុនៗកម្មវិធីខួបកំណើតកំពូលមហាសេដ្ឋីស្រុកខ្មែររូបនេះ បានរៀបចំតុបតែងដោយលម្អដោយពណ៌ទឹកប៊ិច ហើយសាមីខ្លួន និងភរិយាគឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានជ្រើសរើសឈុតប្រេន Jenny Packham Palladium Gown ពណ៌ខៀវដូចគ្នាជាគូនឹងស្វាមី។
កម្មវិធីដែលពោរពេញដោយភាពសប្បាយរីករាយនៃការជួបជុំក្រុមគ្រួសារ ជាមួយអ្នកស្និទ្ធស្នាលជាឱកាសដែលអាចបំភ្លេចបាន។ ក្នុងវ័យ ៦០ ឆ្នាំ អ្នកឧកញ៉ា គិត ម៉េង តែងតែជាបុរសគួរឲ្យគោរពទាំងក្នុងការងារ ទាំងជីវិតស្នេហាជាមួយភរិយា។

អ្នកឧកញ៉ា គិត ម៉េង តែងតែបង្កើតទ្រឹស្ដីស្នេហាជូនប្រពន្ធកូន និងតែងមានដំបូន្មានជូនដល់បុគ្គលិកក្រោមបង្គាប់ និងយុវជនជំនាន់ក្រោយ ហើយក៏បានផ្ដល់ឱកាសឲ្យអ្នកជំនាន់ក្រោយ។
ក្នុងវ័យ ៦០ ឆ្នាំអ្នកឧកញ៉ា ម៉ៅ ចំណាន និងកូនស្រីក៏បានជូនកាដូនាឡិកាដៃដ៏ទំនើបទាន់សម័យ និងមានតម្លៃថ្លៃ។ បើនិយាយពីភាពផ្អែមល្ហែមវិញ ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រត្តិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងភរិយា តែងតែបង្ហាញគ្រប់ពេលវេលា៕






អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia




