លោកស្រី ឡៃ ស៊ូយៀក ថៅកែ Miss Sunflower ប្រកាសជូនឡាន ដល់សិស្សជាប់និទ្ទេសA ពិន្ទុខ្ពស់ដាច់គេ

ថៅកែ​ប្រេន Miss Sunflower ដ៏ល្បី លោកស្រី ឡៃ ស៊ូយៀក បាន​ប្រកាស​ជូន​​រង្វាន់​​ឡានដល់​សិស្ស​ ដែល​ជាប់​និទ្ទេស A បាន​លំដាប់​ពិន្ទុ ១០០ ពេញ​ខ្ពស់​ជាង​គេ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ឡៃ ស៊ូយៀក ដែល​មហាជន​ស្គាល់​ថា​ជា​ភរិយា​អ្នក​ឧកញ៉ា ឡាយ លីហួ និង​ជា​ស្ត្រី​អ្នក​ជំនួញ​ជើង​ខ្លាំង​ក្នុង​វិស័យ​អនឡាញ​ផ្នែក​ផលិតផល​ថែរក្សា​សម្រស់។ សេដ្ឋិនី​រូប​នេះ ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​ដោយ​កន្លង​មក​តែងតែ​ជួយ​ដល់​សិស្ស​និស្សិត​ជាច្រើន​ម​ក​ហើយ។

ដោយ​ថ្ងៃនេះ​ស្រប​ពេល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល ហើយ​រក​ឃើញ​ថា យុវជន សេន កេតរ៏ស័កធនិន មាន​លំដាប់​ពិន្ទុ​ខ្ពស់ គឺ ១០០ ពេញ ជា​និទ្ទេស A។

យុវ​សិស្ស សេន កេតរ៏ស័កធនិន ដែល​ជា​សិស្ស​សាលាអារីហ្សូន សាខា​ខេត្ត​សៀមរាប ទទួល​បាន​និទ្ទេស A ក្នុង​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១០ សីហា ២០២៦។


គួរ​បញ្ជាក់​ថា សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប​ ដែលជាសាលាបុត្រសម្ព័ន្ធស្ថាប័នអប់រំ អេជី របស់ឧកញ៉ា ជា សុខឃាង៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត