បន្ទាប់ពីការប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៦ កាលពីម្សិលមិញរួចភ្លាម មានក្រុមហ៊ុនធំៗជាច្រើន បានប្រកាសជួយឧបត្ថម្ភដល់សិស្សដែលទទួលបានលទ្ធផលល្អទាំងអស់គ្នា។
ក្នុងនោះក្រុមហ៊ុន ជីប ម៉ុង បានប្រកាសឧបត្ថម្ភ Tablet ២០២២ គ្រឿងជូនដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ទូទាំងប្រទេស ក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៦ ដើម្បីលើកទឹកចិត្ត និងជាកម្លាំងចិត្តឲ្យបន្តការសិក្សា និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន កាន់តែប្រសើរ។ មិនតែប៉ុណ្ណោះថែមទាំងសម្ភារប្រើប្រាស់ជាច្រើនទៀតផងដែរ។

ចំណែកលោកស្រី ឡៃ ស៊ូយៀក ថៅកែ Miss Sunflower ដំបូងប្រកាសជូនឡាន ដល់សិស្សជាប់និទ្ទេសA ពិន្ទុខ្ពស់ដាច់គេ ហើយបានបន្ថែមកាដូសម្រាប់អនាគតនិស្សិតកម្ពុជាឆ្នាំនេះ សរុបត្រួសៗអស់ ៣៨ ម៉ឺនដុល្លារ។

ក្រឡេកទៅមើលលោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី ដែលមានទាំងជំនួញគ្រឿងអលង្ការ និងផលិតផលថែរក្សាសម្រស់ ក៏បានប្រកាសជួយដល់សិស្សានុសិស្សទើបប្រឡងជាប់បាក់ឌុបដែរ។ ដោយថៅកែស្រី NNP រូបនេះថាអ្នកប្រឡងបាក់ឌុប គ្រប់និទ្ទេស ( A B C D E F ) អាចទម្លាក់លទ្ធផលនៅខាងក្រោមការបង្ហោះរបស់លោកស្រី (ក្រុមការងារនិងRandom ជ្រើសរើស)មិនថាជាប់ ឬធ្លាក់ នឹងជូនការដូ លើកទឹកចិត្តដល់ក្មួយៗបេក្ខជនបាក់ឌុបទាំងអស់គ្នារង្វាន់រួមមាន៖
-រង្វាន់ Laptop១គ្រឿង (សម្រាប់អ្នកពិន្ទុខ្ពស់ជាងគេ)
-រង្វាន់ Tablets ចំនួន ៥០ គ្រឿង

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត




