ឧកញ៉ា ណូ សុភា បានធ្វើដំណើរទៅលេងនៅទឹកដីអឺរ៉ុបកាលពីពេលថ្មីៗ ហើយក្នុងនោះការរៀបចំតុបតែងខ្លួនដោយសម្លៀកបំពាក់ថ្លៃៗ ប្រេនល្បីៗ គឺស្រ្តីអភិជនរូបនេះមានតាំងពីចុងសក់ ដល់ចុងជើង។

សម្លៀកបំពាក់១ ឈុតពណ៌ខ្មែររបស់ភរិយា Udo Böttcher ដែលជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានគ្រងខ្មៅ ដែលជាប្រេនរបស់ Chanel ហើយគ្រឿងនីមួយៗានតម្លៃរាប់ពាន់ដុល្លារ។
ក្នុងនោះគ្រាន់តែអាវក្រៅ Chanel ការប្រមូលផ្ដុំមុនរដូវស្លឹកឈើជ្រុះរដូវរងាឆ្នាំ ២០២៦ ធ្វើឡើងពីក្រណាត់រោមចៀម Tweed ពណ៌ខ្មៅ ដែលមានតម្លៃជិត ៧ ពាន់ដុល្លារ។

ក្នុងនោះក៏មានកាបូប Chanel Shiny Lambskin Mesh Quilted Small Cargo Duma Drawstring Backpack Blackតម្លៃជាង ៤ ៤៤០ ដុល្លារ។ ចំណែកស្បែកជើងកវែងវិញក៏ជាប្រេន Chanel ដែរChanel Calfskin Grosgrain Lace Up Combat Boots តម្លៃជិត ២ ពាន់ដុល្លារ។
នេះគ្រាន់តែ១ឈុតនៃសម្លៀកបំពាក់ជាច្រើន ដែលឧកញ៉ា ណូ សុភា ស្លៀកពាក់នៅលើទឹកដីប៉ុណ្ណោះនៅឈុតប្រេន Gucci និងប្រេនដទៃទៀត៕
អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD




