ក្រវិលប្រេនៗលំដាប់ពិភពលោកច្រើនម៉ូដរបស់សេដ្ឋិនី ម៉ៅ ចំណាន

ភរិយា​​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ស្ត្រី​ដែល​មាន​ចរិយា​ប្រពៃ និង​ចំណាប់​ចំនួន​សព្វ​បែប​គ្រប់យ៉ាង ទាំង​ការងារ​ក្រៅ និង​ការងារ​ក្នុង​ផ្ទះ។

តាមដានជាមួយយើង៖ Million Times

ដ្បិត​ថា​ការងារ​រវល់​ខ្លាំង​យ៉ាង​ណា តែ​ស្ត្រី​ដែល​ពូកែ​ថែរក្សា​សម្រស់​ដូច​គ្នា ដោយ​វ័យ ៤០ ឆ្នាំ​ហើយ​ក្ដី តែ​សម្រស់​សេដ្ឋិនី ម៉ៅ ចំណាន ពិតជា​មិន​នឹក​ស្មាន​ដល់​ថា​នៅតែ​ស្រស់​ស្អាត​ដូច​កាល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាលពី​ជាង​២០ ឆ្នាំ​មុន។

មិន​មែន​ពូកែ​តែ​ថែរក្សា​សម្រស់​ទេ ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ទៀតសោត​ពិតជា​ស្រស់​ស្អាត និង​សម​នឹង​ឋានៈ​មុខ​មាត់​ក្នុង​សង្គម។ ចំណែក​គ្រឿងអលង្ការ​វិញ​អនុប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ មាន​ទាំង​ប្រេន Bulgari, Van Cleef, Roberto Coin និង Cartier លំដាប់​ពិភពលោក។

ក្នុង​នោះ​ម៉ូដ​ក្រវិល​វិញ ភរិយា​​អ្នក​ឧកញ៉ា គិត ម៉េង តែងតែ​ជ្រើសរើស​យក​ប្រេន Cartier, Bulgari, Van Cleef, Roberto Coin, Cartier ព្រម​ទាំង​ប្រេន​ដទៃ​ជាច្រើន​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan