ប្រឡូកក្នុងវិស័យគ្រឿងអលង្ការ ៣០ ឆ្នាំ លោកស្រី អ៊ឹមផាន វណ្ណឌីគ្មានភាពអួតអាង និងតែងតែដាក់ខ្លួនគ្រប់ពេល

លោកស្រី អ៊ឹមផាន វណ្ណឌី គឺជា​អ្នក​ជំនួញ​ស្រី​ដ៏​ល្បី​លើ​វិស័យ​គ្រឿងអលង្ការ​ ក្នុង​ស្រុក​ខ្មែរ ហើយ​ក៏​ជា​អ្នក​មាន​ការងារ​ក្នុង​កម្មវិធី​សប្បុរសធម៌​ជាច្រើន​ផង​ដែរ តែ​បែរជាមិនដែល​អួតអាងទ្រព្យសម្បត្តិ។

តាមដានជាមួយយើង៖ Million Times

បើ​និយាយ​ដល់​ឈុត​សម្លៀកបំពាក់​វិញ លោកស្រី វណ្ណឌី ជា​សហគ្រិន​ស្រ្តី​ដែល​ពូកែ​ក្នុង​ការ​រៀបចំ និង​ជ្រើសរើស​ឈុត​បំផុត គឺ​សម​នឹង​កម្មវិធី​បំផុត ព្រោះ​មិនត្រឹម​ជា​ប្រេន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ស្រស់​ស្អាត សម​សួន​នឹង​រូបរាង​របស់​អគ្គ​នាយិកា​ក្រុមហ៊ុន ជាង បាក់ វណ្ណហុង។

ក្នុង​នោះ​ក៏​មាន​ឈុត​អ្នក​ជំនួញ​របស់ CHANEL ហើយ​ក៏​មាន​ឈុត​ដទៃ​ទៀត​ដែរ ទាំង​ពណ៌ និង​ម៉ូស​សក្ដិសម​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ច្រើន​ឆ្នាំ។ ថៅកែ​ស្រី​ហាង​គ្រឿងអលង្ការ​ជាង បាក់ វណ្ណហុង បាន​បង្ហាញ​ឲ្យ​ស្រ្តី​ដទៃ​មើល​ឃើញ​ពី៏​ការ​ថែរក្សា​សម្រស់ និង​ការងារ​ត្រូវ​ដើរ​ទន្ទឹមគ្នា។

មិន​តែ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​ស្ត្រី​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ដូចគ្នា ក្រុមហ៊ុន​ផលិត លក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង តែងតែ​ផ្ដល់​ជំនួញ ផ្គត់ផ្គង់ និង​ផ្ដល់​ដំបូន្មាន​ដល់​ស្រ្តី​ជា​អ្នក​ជំនួញ ព្រម​ទាំង​អ្នក​ជំនាន់​ក្រោយ​នូវ​រឿង​ល្អ​ៗ​ជាច្រើន។

អ្វី​កាន់តែ​ពិសេស លោកស្រី អ៊ឹមផាន់ វណ្ណឌី បាន​បង្ហាញ​ពី​រឿង​ដែល​អ្នក​ជំនួញ និង​ជា​ភរិយា​មួយ​រូប​ធ្វើ គឺ​ទំនួល​ខុសត្រូវ​ចំពោះ​ក្រុម​គ្រួសារ ម្ដាយ​ល្អ ភរិយា​បវរ ដែល​គោរព​ស្រលាញ់​ឲ្យ​តម្លៃ​ដល់​អ្នក​ផ្ទះ៕

អត្ថបទ៖ ឆដា, រូបភាព៖ Vanndy Imphan