អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប ជាសេដ្ឋិនីវិស័យផ្នែកភេសជ្ជៈនៅកម្ពុជា។ បើទោះជាការរស់នៅលំដាប់កំពូល ដោយមានក្រុមហ៊ុនធំកាន់ក្នុងដៃក៏ពិតមែន ប៉ុន្តែ អគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប រូបនេះមិនសូវចូលចិត្តការប្រើសម្ភារៈប្រេនៗច្រើនទេ។

ដោយភាគច្រើនអគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប ចូលចិត្តសម្លៀកបំពាក់បែបសមសួនក្នុងឈុតប្រពៃណី និងកាបូបស្បែកជើងសុទ្ធតែប្រើប្រាស់ម្ដងហើយម្ដងទៀត និងមិនសូវដូរច្រើនម៉ូដច្រើនម៉ាក់ឡើយ។
ជាក់ស្ដែងកាបូបដៃដែលអ្នកឧកញ៉ា សុខ សុភាព ចូលចិត្តកាន់ពេលចូលរួមមង្គលការ Louis Vuitton ROSE DES VENTS Himalayan White និង Loro Piana Extra Pocket L19 Pouch Beige Ostrich Gold Hardware។


ជាក់ស្ដែងអ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ក៏អគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុបប្រើកាបូបដៃម៉ាកដដែល ដែលជាសំណព្វចិត្តរបស់អ្នកឧកញ៉ាតែងប្រើចូលរួមកម្មវិធីនាពេលកន្លងមកនោះដែរ។
ចំណែកស្បែកវិញអគ្គនាយិកាក្រុមហ៊ុនឆេមពាន គ្រុប រូបនេះមានម៉ាក Emilia Butterfly ជាច្រើនគូ និងច្រើនពណ៌ផ្សេងគ្នា។ រីឯគ្រឿងអលង្ការវិញអ្នកឧកញ៉ា សុខ សុភាព ចូលចិត្តជាគ្រឿងពេជ្រឲ្យស៊ីជាមួយសម្លៀកបំពាក់ប្រពៃណីដែលស្លៀកពាក់៕


អត្ថបទ៖ ឆដា, រូបភាព៖ Sok Sopheap




