កាលពីថ្ងៃ ១៥ និង១៦ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ មង្គលការដ៏ធំមួយនៅរាជធានីភ្នំពេញ គឺកូនកំលោះជាអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងកូនក្រមុំអ្នកឧកញ៉ា ទៀង ផល្លា។


ការចាប់ដៃគ្នាចូលរោងការកក្រើកភ្នំពេញម្សិលមិញ រវាងអ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា មានការអញ្ជើញចូលរួមឲ្យពរជ័យរបស់សម្ដេច, ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា,មន្ត្រីរាជការ និងអ្នកជំនួញតូចធំច្រើនរូប នៅមជ្ឈមណ្ឌល OCIC។
ចំណែកសម្ដេចតេជោ ហ៊ុន សែន មិនបានខកខានក្នុងការឲ្យពរជ័យ គូស្វាមីទាំង ២ ក្រោមស្នាមញញឹមជាប់ជានិច្ច។ មិនតែប៉ុណ្ណោះមង្គលការទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន រូបនេះក៏មានអ្នកកំដរប្រុសស្រីសុទ្ធសឹងជាបុគ្គលល្បីៗក្នុងវិស័យផ្សេងៗគ្នា។


ក្នុងកម្មវិធីមង្គលការអភិជននេះ មានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ ច្រើនរូប រួមមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ងាកទៅមើលការរៀបចំកន្លែងកម្មវិធីមានទាំងបែបបុរាណ ដោយមានក្បូរក្បាច់ខ្មែរ និងផ្កាស្រស់ចម្រុះពណ៌ គំនូរ អំពូលគ្រីស្តាល់ចែងចាំងធ្វើឲ្យកន្លែងរៀបចំកម្មវិធីស្រស់បំព្រងតែម្ដង៕

























អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia




