ARDB បានបញ្ជាក់ថា ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ខាងមុខនេះ, រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារបន្ថែមទៀត
Category: សេដ្ឋកិច្ច
រដ្ឋមន្រ្តី ហួត ហាក់ ស្នើក្រុមហ៊ុន Emirates Airline ពិចារណាហោះហើរត្រង់មកកម្ពុជា
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ហួត ហាក់ បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។
កម្ពុជា នាំចេញដំណាប់ស្វាយស្ងួត ២០តោនដំបូង ទៅកាន់ប្រទេសអូស្ត្រាលី
ចំណែកលោកស្រី ឈន ដាលីស នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេ.អេហ្វ.ភី មានប្រសាសន៍ដែរថា ក្រុមហ៊ុនលោកស្រី មានសេចក្តីសោមនស្សក្នុងការនាំយកស្វាយស្ងួតរបស់កម្ពុជា ទៅកាន់អតិថិជនអូស្ត្រាលី។
មួយឆ្នាំៗ ក្រុមហ៊ុន ម៉ុង ឫទ្ធី ប្រមូលទិញកសិផលពីកសិករ ក្នុងទំហំទឹកប្រាក់ជាង ៤០លានដុល្លារ
អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដដែល បានបន្ថែមថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវចំណាយប្រមាណជាង ៤០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីប្រមូលទិញកសិផលសំខាន់ៗពីប្រជាកសិករ
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុនអាមេរិក HP ពិចារណាបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា
ថ្នាក់ដឹកនាំក្រុមហ៊ុន HP បានសម្តែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា កត្តាអំណោយផលរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល។ ក្រុមហ៊ុន បានយល់ស្របចំពោះគំនិត ដែលលើកឡើងថា ការធ្វើពិពិធកម្មទីតាំងផលិតកម្ម គឺជាយុទ្ធសាស្ត្រដ៏សំខាន់។
ក្រុមហ៊ុននៅតួកគីយ៉េ ចាប់អារម្មណ៍នាំចូលអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើក្រៀម ពីកម្ពុជា
ក្រុមហ៊ុន Yayla គឺជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេ និងច្រើនប្រភេទមួយនៅក្នុងប្រទេសតួកគីយ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦
នៅស្រុកមេមត់ មានប្រវត្តិដាំដំណាំកាហ្វេតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងដែរថា ស្រុកមេមត់ មានប្រវត្តិដាំដំណាំកាហ្វេនេះតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ដោយជនជាតិបារាំងលើផ្ទៃដីប្រមាណ ២៤០ហិកតា។
ទឹកដោះគោមកពីរដ្ឋកាលីហ្វ័រញ៉ា ចាប់ផ្ដើមដំណើរការលក់នៅកម្ពុជា
ពិធីបើកដំណើរការលក់ទឹកដោះគោកាលីហ្វ័រញ៉ា បានប្រព្រឹត្តទៅនៅផ្សារទំនើប AEON Mall Phnom Penh នាថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ, លោកស្រី Janet Arellano តំណាងក្រុមប្រឹក្សាភិបាលទឹកដោះគោកាលីហ្វ័រញ៉ា
តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងមិនប្រក្រតី
សមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងកាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រដូវប្រមូលផលស្វាយចន្ទីរបស់ប្រទេស តង់ហ្សានី (Tanzania) ដែលជាធម្មតាមានចាប់ពីខែតុលា ដល់ ខែមករា កំពុងប្រឈមមុខនឹងភាពរាំងស្ទះយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយសារអំពើហិង្សានយោបាយក្រោយការបោះឆ្នោតកំពុងវាយលុកប្រទេសនេះ។
ក្រសួងពាណិជ្ជកម្ម រៀបចំជំនួបផ្គូផ្គងរវាងអ្នកផលិតជាមួយផ្សារទំនើប និងម៉ាត
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចជំនួបផ្គូផ្គងនេះ ពិត ជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន













