ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
Category: សេដ្ឋកិច្ច
ក្រុមហ៊ុន លីលី ហ្វ៊ូដ ចាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំលើវិស័យអំបិល
ក្រុមហ៊ុន លីលី ហ្វ៊ូដ ដែលជាក្រុមហ៊ុនដ៏ធំក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំ លើវិស័យអំបិល ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា។
ឯកឧត្តម ហួត ហាក់៖ យុវជនរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាងពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញសម្រាប់តំបន់អាងទន្លេមេគង្គ។
ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI របស់អូស្ត្រាលី នឹងរួមគ្នាអភិវឌ្ឍន៍ជំនាញបម្រើឧស្សាហកម្មយានយន្ត
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានទទួលជួបតំណាងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។
កម្ពុជាត្រូវផ្តោតលើកិច្ចការកែទម្រង់ចំនួន ៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០
កម្ពុជា ត្រូវការកិច្ចខិតខំប្រឹងបន្ថែម ពិសេសត្រូវផ្តោតលើកិច្ចការកែទម្រង់សំខាន់ចំនួន ៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ នេះបើយោងតាមលើកឡើងរបស់ ជំនាញការអន្តរជាតិរបស់ធនាគារពិភពលោក។
នៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានម្ហូបជប៉ុនជិត ៣០០កន្លែង
វិនិយោគិនជប៉ុន បានបង្ហាញចំណាប់អាម្មរណ៍ស្រលាញ់ប្រទេសកម្ពុជា ជាផ្ទះទី ២ របស់ខ្លួន ដែលបដិសណ្ឋារកិច្ចពោរពេញ ដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ
ក្រុមហ៊ុន អ្នកឧកញ៉ា សួរ វីរ: ប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើប
អ្នកឧកញ៉ា សួរ វីរ: បានធ្លាប់បញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ ចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មទំនើប ព្រោះមានការធានាច្បាស់លាស់ក្នុងការផ្គត់ផ្គង់ ដែលពីមិនមានសហគមន៍កសិកម្មទំនើប ធ្
កម្ពុជា-ចិន រួមគ្នាពង្រឹងវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព
ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លូ វិន រដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បានជួបពិភាក្សា ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព។
សហគ្រាសចិនចំនួន ២១ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្តោតលើវិស័យនានា ដូចជា អប់រំ សុខាភិបាល ភោជនីយដ្ឋាន ភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ និងសម្ភារៈ និងបរិក្ខាសំណង់ ជាដើម។
អន្តរគណៈកម្មការនៃរដ្ឋសភា ពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ២ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុរដ្ឋ
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា ឯកឧត្តម ឈាង វុន បានបើកប្រជុំ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន ២ ជាមួយតំណាងរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នៅវិមានរដ្ឋសភា












