ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជាមួយនឹងជំនួយមនុស្សធម៌ចំនួន ៤ លានដុល្លារសម្រាប់គ្រួសារជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។
Author: Manuk Bee (Bee Manuk)
ក្រសួងឧស្សាហកម្ម ប្រកាសអត្ថប្រយោជន៍បន្ថែម និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ
ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍បន្ថែម និងស្នើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ។
មហាយក្សចិន ជំរុញឱ្យ កម្ពុជា-ថៃ អនុវត្តការអត់ធ្មត់ និងចាត់វិធានការចាំបាច់នានា ដើម្បីឈានដល់បទឈប់បាញ់
មហាយក្សចិន ជំរុញឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់បំផុត និងចាត់វិធានការគ្រប់បែបយ៉ាងដែលអំណោយផលដល់ការសម្រេចបានបទឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា៖ ការគំរាមកំហែងរបស់ថៃចំពោះការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រជាមួយកម្ពុជា គឺជាការគំរាមកំហែងដល់គ្រប់ជាតិសាសន៍
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ថា ៖«ការគំរាមកំហែងរបស់ថៃចំពោះការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រជាមួយកម្ពុជាគឺជាការគំរាមកំហែងដល់គ្រប់ជាតិសាសន៍។ ការបញ្ឈប់ ឬរារាំងនាវាដឹកទំនិញអាមេរិកមកកម្ពុជា ឬទំនិញកម្ពុជាទៅអាមេរិកគឺជាការបំពានច្បាប់អន្តរជាតិ។ លើសពីនេះ វានឹងក្លាយជាការវាយប្រហារលើជនស៊ីវិល និងការកើនឡើងយ៉ាងសាហាវនៃជម្លោះ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្លើយតបនឹងការព្រមានចង់បិទខ្ទប់ការធ្វើដំណើររបស់នាវាឆ្លងកាត់ឈូងសមុទ្រថៃមកកាន់កម្ពុជា ថា “កម្ពុជាមិនមែនក្មេងបៀមដៃ”
ឯកឧត្តម ផន រឹម អ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បប់ និងវិធានអន្តរជាតិ។
Cambodia FTA Portal ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ធុរជន វិនិយោគិន និងសាធារណជន
ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTA Portal) ដើម្បីផ្តល់ភាពងាយស្រួលដល់ការចូលប្រើប្រាស់ ស្វែងរកព័ត៌មាន និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក
លោក ដូណាល់ ត្រាំ៖ កម្ពុជានិងថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៥ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីឡើងវិញ។
ជើងហោះហើរត្រង់ ទីក្រុង Istanbul-ភ្នំពេញ នឹងបង្កើតនូវឱកាសពេជ្រ សម្រាប់កម្ពុជាជាមួយនឹងទីផ្សារដ៏ធំជិត ១០០ លាននាក់
ជើងហោះហើរត្រង់រវាងទីក្រុង Istanbul និងរាជធានីភ្នំពេញ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងតួកគីយ៉េដែលកាន់តែសកម្ម ស៊ីជម្រៅ និងជាក់ស្តែង ពិសេសការបង្កើតនូវឱកាសពេជ្រសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងកាលានុវត្តវិនិយោគរបស់កម្ពុជាជាមួយនឹងទីផ្សារដ៏ធំ ជិត ១០០ លាននាក់។
ក្រុមហ៊ុន PCG បោះផ្សាយ IPO ជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (PCG) បានចុះបញ្ជី និងបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) របស់ខ្លួន ជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា (CSX) ខណៈក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានចុះបញ្ជីថ្មីក្នុងឆ្នាំ ២០២៥ និងក្លាយជាក្រុមហ៊ុនទី ១២ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ។
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងសហភាពអ៊ឺរ៉ុប ប្តេជ្ញាពង្រឹងការគាំទ្រវិស័យទឹកស្អាតនៅកម្ពុជា
កម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងបន្តទទួលសន្ទុះថ្មី ជាមួយនឹងការប្តជ្ញាចិត្តគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងក្រុមអឺរ៉ុបរួម (Team Europe) ។













