Author: Manuk Bee (Bee Manuk)

ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន មេគង្គណិត ដាក់ឱ្យប្រើប្រាស់សេវា Wi-Fi សាធារណៈឥតគិតថ្លៃ នៅក្រុងកែប

ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន មេគង្គណិត ដាក់ឱ្យប្រើប្រាស់សេវា Wi-Fi សាធារណៈឥតគិតថ្លៃ នៅក្រុងកែប

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រុមហ៊ុន មេគង្គណិត កាលពីចុងខែធ្នូ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់ឱ្យប្រើប្រាស់សេវា Wi-Fi សាធារណៈឥតគិតថ្លៃ នៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងក្រុងកែប រួមទាំងតំបន់ផ្សារក្តាមដ៏ពេញនិយមផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនមេគង្គណិត ដែលចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦។

ក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មចំនួន ២ ចុះកិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ

ក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មចំនួន ២ ចុះកិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ

ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន ២ ផ្សេងទៀតនៅខេត្តកំពង់ធំ បានចុះកិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។

បណ្ឌិត ​គិន ភា លើកឡើងពី “ភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់” បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា

បណ្ឌិត ​គិន ភា លើកឡើងពី “ភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់” បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា

បន្ទាប់ពីសោកនាដកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា លោកបណ្ឌិត ​គិន ភា ប្រធាន​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា បានលើកឡើងពីភារកិច្ចចំពោះមុខ ដែលកម្ពុជាត្រូវធ្វើបន្ទាន់ ដើម្បីស្ដារ និងកសាងឡើងវិញ។

ពន្ធដារ ដាក់ឱ្យប្រើប្រាស់ GDT Chatbot ហៅថា “បូណ៌មី” ដើម្បីផ្តល់ព័ត៌មានជូនអ្នកជាប់ពន្ធ

ពន្ធដារ ដាក់ឱ្យប្រើប្រាស់ GDT Chatbot ហៅថា “បូណ៌មី” ដើម្បីផ្តល់ព័ត៌មានជូនអ្នកជាប់ពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ថា ជាផ្នែកមួយនៃការបន្តដំណើរកែទម្រង់ធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឥតឈប់ឈរជាបន្តបន្ទាប់ និងដោយប្រកាន់ខ្ជាប់នូវជំហរនិងស្មារតីបុរេសកម្ម អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីឆែតបត់ ពន្ធដារ ហៅថា “បូណ៌មី” (GDT Chatbot – “BEAURAMEI”) ដើម្បីបន្តបង្កើនគុណភាពនៃការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងពន្ធដារជូនអ្នកជាប់ពន្ធ និងសាធារណជន (អ្នកប្រើប្រាស់) ជាពិសេសការទទួលបានព័ត៌មានពាក់ព័ន្ធនឹងពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងមានលក្ខណៈសាមញ្ញបន្ថែមទៀត។

ក្រសួងការបរទេស៖ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ

ក្រសួងការបរទេស៖ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍ពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូល ហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សហគមន៍កសិកម្មទំនើបចំនួន ២ និងក្រុមហ៊ុនបៃតង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤ លានដុល្លារ»

សហគមន៍កសិកម្មទំនើបចំនួន ២ និងក្រុមហ៊ុនបៃតង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤ លានដុល្លារ»

កិច្ចសន្យាផ្គត់ផ្គង់ស្រូវ «ទំហំ ២,៤ លានដុល្លារ» ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន ២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងក្រសួង ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។

គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ក្នុងឆ្នាំ ២០២៥

គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ក្នុងឆ្នាំ ២០២៥

គ្រឹះស្ថានអង្គរប្រមូលចំណូលបានជាង ៤៤ លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ ៦.៥១% ក្នុងរយៈពេល ១ ឆ្នាំ ២០២៥ នេះ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ។ នេះបើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។

ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន

ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន

ធនាគារជាតិនៃកម្ពុជាស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

ផ.ស.ស. របស់កម្ពុជា រំពឹងថានឹងកើនដល់ជាង ៥៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦

ផ.ស.ស. របស់កម្ពុជា រំពឹងថានឹងកើនដល់ជាង ៥៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦

ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ឆ្នាំ ២០២៦ រំពឹងថានឹងមានទំហំទឹកប្រាក់ប្រមាណ ២១៧ ០៦៣ប៊ីលានរៀល ស្មើនឹងនឹងជាង ៥៣ ពាន់លានដុល្លារ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ៣ ០២០ដុល្លារ។ នេះបើយោងតាមសេចក្ដីថ្លែងហេតុ អំពី សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។

រដ្ឋាភិបាលជំរុញការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

រដ្ឋាភិបាលជំរុញការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។