ដូចដែលលោកស្រី ឡៃ ស៊ូយៀក បានសន្យាថានឹងជូនរង្វាន់ដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុប និងទទួលបាននិទ្ទេស A។ ដោយថ្មីៗនេះលោកស្រី និងស្វាមីបានទៅដល់ខេត្តក្រចេះ ដែលជាទីកន្លែងកំណើតជាមុន។

ដោយកាលពីថ្ងៃ ១០ ខែកញ្ញា ឆ្នាំ ២០២៦ អ្នកឧកញ៉ា ឡាយ លីហួ និងលោកស្រី ឡៃ ស៊ូយៀក អគ្គនាយកក្រុមហ៊ុន H.Y Global (Miss Sunfower Brand) បានប្រគល់ជូនដល់សិស្សនិទ្ទេស A ទាំង ៣៥ នាក់សម័យប្រឡង ១០ សីហា ២០២៦ មកពី ៨ វិទ្យាល័យ និងបានឧបត្ថម្ភថវិកា និងរង្វាន់លើកទឹកចិត្ត ជូនដល់លោកនាយក លោកគ្រូ អ្នកគ្រូក្នុងខេត្តក្រចេះ។
រង្វាន់លើកទឹកចិត្តរួមមាន៖ សិស្សនិទ្ទេសA ដែលមានលំដាប់ពិន្ទុខ្ពស់ពីលេខ១ ដល់លេខ ១០ ម្នាក់ម៉ូតូ ១គ្រឿង។ ចំណែកសិស្សនិទ្ទេសA លំដាប់ពិន្ទុពីលេខរៀងទី១១ ដល់លេខ៣៥ ទទួលបានកុំព្យូទ័រ Mac book ម្នាក់១គ្រឿង។


ក្នុងនោះដែរគណៈនាយកទាំង៨នាក់ មកពី៨សាលា ទទួលបានថវិកា ក្នុងម្នាក់ ២០០ ដុល្លារ និងលោកគ្រូ អ្នកគ្រូ មកពី ៨ សាលាទទទួលបានថវិកាក្នុងម្នាក់១០០ ដុល្លារ។
សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់អគ្គនាយកក្រុមហ៊ុន H.Y Global (Miss Sunfower Brand) លើវិស័យអប់រំក្នុងខេត្តក្រចេះ ដើម្បីជាកម្លាំងជុំវិញទឹកចិត្តក្មេងជំនាន់ក្រោយក្នុងខេត្តក្រចេះ កាន់តែខិតខំប្រឹងប្រែងបន្តទៀត៕















អត្ថបទ៖ឆដា, រូបភាព៖ វិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ _ ផ្លូវការ




