កូនប្រុសម្ចាស់ក្រុមហ៊ុនហនុមាន ផន មុតសុក្រឆពណ្ណ ញ្ចប់ការសិក្សា នៅរាជបណ្ឌិតសភាយោធា Sandhurst ប្រទេសអង់គ្លេស

កូនប្រុស​ច្បង​ម្ចាស់ក្រុមហ៊ុន ហនុមាន លោក ផន មុតសុក្រឆពណ្ណ ជានាយទាហានទី៣ បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​រាជបណ្ឌិតសភាយោធា Sandhurst អង់គ្លេស ហើយ​ទទួល​បាន​មេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។

តាមដានជាមួយយើង៖ Million Times

លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និង​អគ្គ​នាយិកា​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ទៅ​ចូលរួម​អបអរ​សាទរ Richie នៅ​ប្រទេស​អង់គ្លេស​ផ្ទាល់​កាលពី​ពេល​ថ្មី​ៗ​នេះ។

លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ បាន​ទៅ​សិក្សា​នៅ​អង់គ្លេស​កាលពី​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃ៧ ខែ​សីហា ឆ្នាំ២០២៦។

ផន មុតសុក្រឆពណ្ណ បាន​បញ្ចប់​ការ​សិក្សា​ជា​ផ្លូវការ​ពី​វគ្គ​បណ្ដុះបណ្ដាល​លេខ២៥៣ នៅ​សាលា​យោធា​រាជវង្ស Sandhurst ដោយ​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មិន​អាច​បំភ្លេច​បាន​នេះ​នៅ​ឯ​ក្បួនដង្ហែ Sovereign’s Parade។

នាយទាហាន ផន មុតសុក្រឆពណ្ណ បាន​សម្រេច​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ភាព​ជា​ដៃគូ​ដែល​កំពុង​រីកចម្រើន​រវាង​ព្រីតថេន និង​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព, sarsileap khieu