លំដាប់សេដ្ឋិនី ទ្រី ដាណា ដែលប្រឡូកក្នុងវិស័យជំនួញអនឡាញ ១០ ឆ្នាំមកនេះ ច្បាស់ណាស់ការរស់នៅប្រចាំថ្ងៃ គឺមិនធម្មតាឡើយ ហើយការរៀបចំតុបតែងខ្លួនទៀតសោតគឺតែងតែលេចធ្លោជាមួយសម្ភារប្រេនមានឈ្មោះបោះសំឡេង និងតម្លៃកប់ពពក។


សម្រាប់កាបូបដៃវិញរបស់លោកស្រី ទ្រី ដាណា ថៅកែហាងគ្រឿងអលង្ការមានឈ្មោះបោះសំឡេងច្រើនឆ្នាំរូបនេះវិញ មានតម្លៃថ្លៃ និងនិងម៉ាកយីហោរបស់បារាំងដ៏ល្បីល្បាញ Christian Dior Suede Goatskin Flat Macroannage Small Granville Golden ដែលមានតម្លៃ ៥ ៩០៤ ដុល្លារ។

ថៅកែស្រី ទ្រី ដាណា មាន collection កាបូបដៃ Dior ច្រើនម៉ូដច្រើនមកហើយ។ មិនតែប៉ុណ្ណោះម៉ូដថ្មីៗនេះ បើ Christian Dior Niloticus Crocodile Himalaya Crystal Small Lady Dior White និងម៉ូដជាច្រើនទៀត។
អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ក៏ពេញនិយមកាបូបដៃប្រេន Prada Satin ដែរ ដោយលោកស្រីមានជាច្រើនម៉ូដសម្រាប់កាន់ចូលរួមក្នុងកម្មវិធីផ្សេងៗ ហើយមិនជាន់ម៉ូដគ្នា។
ចំណែកម៉ូដមួយទៀតដែលលោកស្រី ដាណា ចូលចិត្តដែរនោះ គឺប្រេន Louis Vuitton Calfskin Monogram Express MM Mahogany៕





អត្ថបទ៖ ឆដា, រូបភាព៖ Dana Try




