កូនស្រីច្បងរបស់អ្នកឧកញ៉ា គិត ម៉េង គឺកញ្ញា គិត ស៊ូរៀរង្សី កាលពីពេលថ្មីៗនេះ បានចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង (Chip Mong Food & Beverages) ជាមួយគ្រួសារ។

ដោយមហាជន ឬអតិថិជននៃអាជីវកម្មគ្រួសារ ជីប ម៉ុង ក្ដីរ៉ូយ៉ាល់ គ្រុប ក្ដីសុទ្ធតែដឹងថា អនាគត គិត ស៊ូរៀរង្សី និងក្លាយជាចំណែកនៃគ្រួសារអ្នកឧកញ៉ា លាង ម៉េង ហើយការចូលរួមកម្មវិធីរបស់អនាគតគ្រួសារសាច់ថ្លៃ ត្រូវបានអ្នកលេងបណ្ដាញសង្គមតូចធំចាប់អារម្មណ៍ខ្លាំង។
គិត ស៊ូរៀរង្សី បានចូលរួមក្នុងឈុតប្រពៃណីជាមួយប្អូនស្រី ម្ដាយ គឺអ្នកឧកញ៉ា គិត ម៉េង ហើយទទួលបានការស្វាគមន៍ទទួលរាក់ទាក់ខ្លាំងពីសំណាក់គ្រួសារសម្ព័ន្ធ ជីប ម៉ុង។ ក្នុងនោះលោកអ្នកឧកញ៉ា ភាព ហៀក ព្រមទាំងអនាគតគ្រួសារ គឺកំលោះសង្ហា អ៊ឹង វិសាល ហៅ Bryan ដែលជាអគ្គនាយកបន្តវេននៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ និង ជីប ម៉ុង ត្រេឌីង។


លោក អ៊ឹង វិសាល បាននាំ គិត ស៊ូរៀរង្សី ណែនាំដល់សាច់ញាតិ ក៏ដូចជាចាស់ទុំខ្លះៗ មុនដល់កម្មវិធីផ្លូវការ តែទទួលបានការដឹងឮពីចាស់ទុំទាំងសងខាង។ តាមរយៈសកម្មភាពដែលលេចឡើងក្នុងបណ្ដាញសង្គម ឃើញថា កូនស្រីច្បងអ្នកឧកញ៉ា គិត ម៉េង ត្រូវបានអនាគតឪពុកម្ដាយក្មេកស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ខ្លាំងបាត់ទៅហើយ។
រង្សី កូនស្រីសំណព្វរបស់ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានអ្នកម្ដាយគឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បង្រៀនប្រៀបប្រដៅអប់រំបានយ៉ាងល្អ ដោយកញ្ញាមានអាកប្បកិរិយាសុភាពរាបសាររម្យទម សមសួនជាកូនស្រីនៃត្រកូលអភិជន។
បើងាកទៅមើអ្នកឧកញ៉ា គិត ម៉េង និងភរិយា ត្រូវបានអ្នកឧកញ៉ា លាង ម៉េង ហៅថាអ្នកដន្លងពេញៗមាត់បាត់ទៅហើយ ដូចនេះពិតជាមិនខុសពីការស្មានដែលកាលពីប្រមាណ ១ ខែមុន ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមគ្រួសារបានរៀបចំកម្មវិធីឡើងភូមិគ្រឹះថ្មីនៅទីក្រុងម៊ែលប៊ន ប្រទេសអូស្ត្រាលី ដោយមានវត្តមានក្រុមគ្រួសារអ្នកឧកញ៉ា លាង ម៉េង និង Bryan ចូលរួមផងដែរ៕












អត្ថបទ៖ ឆដា, រូបភាព៖ សមាគមសិល្បករខ្មែរ, Sinoun Khoeun និងអ៊ីនធឺណេត




